Close
Featured-Image
Yaya Toure បង្ហើបឈ្មោះកីឡាករគូបដិបក្ខដ៍ស្វិតស្វាញបំផុតក្នុងអាជីព(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Didier Drogba បានទទួលការសរសើរយ៉ាងខ្លាំងពីមិត្តរួមជាតិរបស់គាត់គឺ Ya​ya Toure ថាជាកីឡាករដ៏មានទេពកោសល្យ​អស្ចារ្យបំផុតម្នាក់
ស្រប​ពេលអតីតខ្សែប្រយុទ្ធអន្តរជាតិកូតឌីវ័រធ្លាប់បានដើរតួនាទីជាសុបិន្តអាក្រក់សម្រាប់ខ្សែការពារគ្រប់រូបកន្លងមក។មិត្តរួមជាតិរបស់គាត់ដែលជាអតីត​ខ្សែបម្រើ-ការពារ Yaya Toure បច្ចុប្បន្នមានវ័យ ៤៤ ឆ្នាំ និងជាអតីតកីឡាករ Man.City បានប្រាប់ ESPN UK ថា :កីឡាករដែលខ្ញុំខ្លាច និង​លេងប្រឈមបំផុតគឺគាត់៏(Drogba)( សម្រាប់ខ្ញុំ ក្បាលរបស់គាត់ខ្លាំងជាងការស៊ុតរបស់គាត់ទៅទៀត។ជាមួយបច្ចេកទេស​សមត្ថភាព និង ភាពវ័យ​ឆ្លាតព្រមទាំងកម្លាំងថាមពលនិងការស៊ុតបាល់ដ៏ខ្លាំងចំគោលដៅល្អសូម្បីតែខ្សែបម្រើក៏ភ័យខ្លាចចំពោះ​សមត្ថភាពរបស់គាត់ក្នុងការ​ប្រកួត​ប្រជែង​ដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ទោះបីលេងនៅលីកកំពូលផ្សេងគ្នាប៉ុន្តែ អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​មួយចំនួន​ក្នុង​ការ​ប្រកួត UCL រវាង Chelsea និង Barcelona និង​អំឡុង​ពេល​ប្រកួត​នៅ នៅក្របខណ្ឌ Premier League។អ្នកទាំងពីរបានឈ្នះពានរង្វាន់កីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំរបស់ទ្វីបអាហ្រ្វិកប្រាំមួយដងរវាងពួកគេ​ក្នុងនោះ ទទួលបាន ៤ ដងជាប់ៗគ្នាក្នុងចន្លោះឆ្នាំ ២០១១-២០១៤។Toure ក៏ធ្លាប់ឈ្នះ African Cup of Nations ក្នុងឆ្នាំ 2015 ដែលជាស្នាដៃរបស់ Drogba និងសហករណ៍បានធ្លាក់ទៅ Zambia ក្នុងឆ្នាំ 2012 ។


Drogba បានជួយអោយ Chelsea លើកពាន UEFA Champions League ជាលើកដំបូងរបស់ពួកគេក្នុងឆ្នាំ ២០១២​មុនពេល​ត្រលប់មកក្លឹបវិញដោយ​ខ្ចីជើងរយៈពេលប្រាំមួយខែក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Jose Mourinho ក្នុងឆ្នាំ ២០១៥ ហើយបានឈ្នះពាន Premier League លើកទី៣នៅ Stamford Bridge ។
ប្រភព:sportsbrief

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ)
featured image

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31