
(បរទេស)៖ យោងតាមប្រភពសារព័ត៌មាន SportMoles បានឲ្យដឹងថា ខ្សែប្រយុទ្ធ Harry Kane ដ៏មុតស្រួចរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានផ្តល់ជូននូវកិច្ចសន្យាថ្មី ដ៏ធំសម្បើម ប្រមាណជា ៤០មុឺនផោន ក្នុង១សប្តាហ៍ ប្រសិនបើគាត់ប្តេជ្ញាថានឹងស្នាក់នៅក្លឹបបន្តទៀតនៅរដូវកាលក្រោយ។ គួរបញ្ជាក់ផងដែរថា ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ អាចនឹងដើរចេញពីកីឡដ្ឋាន Tottenham Hotspur ដោយមិនមានតម្លៃខ្លួន ស្របពេលដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅចុងរដូវកាល ២០២៣-២៤។ ទោះបីជាបានឈ្នះពានបុគ្គលក្តី ក៏កីឡាករវ័យ ២៩ឆ្នាំរូបនេះ មិនទាន់បានឈ្នះពានរង្វាន់ណាមួយជាមួយក្រុម Tottenham នៅឡើយទេ ខណៈមានក្លឹបធំៗជាច្រើនកំពុងតាមប្រមាញ់នាំយកកីឡាកររូបនេះទៅរួមក្រុម៕

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]



