
មិនទុកមុខទុកមាត់អោយនោះទេលោក Paolo di Canio អតីតកីឡាករ Lazio និង West Ham បានរិះគន់អាកប្បកិរិយារបស់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe យ៉ាងចាស់ដៃជាសាធារណៈ ព្រមជាមួយក្លឹប Paris Saint-Germain ដែលជាអាណាព្យាបាលក៏រួមចំណែកខុសផងដែរ ។
គួរកត់សម្គាល់ថាពិភពបាល់ទាត់កំពុងតែតាមដានមើលយ៉ាងយកចិត្តទុកដាក់សម្រាប់កីឡាករ Kylian Mbappe ជាមួយក្លឹប Paris Saint-Germain ខណៈខ្សែប្រយុទ្ធក្រុមមាន់គកបារាំងរូបនេះចង់ចាកចេញពីទឹកដី Parc Des Princes ដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់នៅរដូវកាលក្រោយ ។
ទង្វើនេះហើយបានធ្វើអោយអតីតកីឡាករអន្តរជាតិអ៊ីតាលីបានចាត់ទុកMbappe ថាបង្ហាញកាយវិការជាការមិនគោរពដោយការបញ្ជាក់ប្រាប់នៅលើ ‘Sky Sport ថា : វាជាការអាម៉ាស់ណាស់ដែល Mbappe ប្រព្រឹត្តបែបនេះជាមួយ PSG បន្ទាប់ពីរកបានប្រាក់ចំណូលចន្លោះ ២០០ រឺ ៣០០ លានអឺរ៉ូ។ ទោះបីជាមិនមែនជារឿងពុតត្បុតក៏ដោយ តែកិត្តិយសរបស់គាត់ជាមួយ អ្នកគាំទ្រមិនអាចទិញបានជាមួយនឹងទឹកប្រាក់ទោះបីច្រើនរហូតដល់២ ពាន់លានអឺរ៉ូ ក័ដោយ។ ការគំរាមកំហែងចង់ចាកចេញដោយគ្មានតម្លៃខ្លួនដើម្បីទៅកើបប្រាក់នៅ Real Madridគឺដដោយសារតែ PSG ពួកគេ បានធ្វើឱ្យខូចកីឡាករ និងបង្ហាញចរិកទន់ជ្រាយអោយរូបគេដឹងចិត្ត។ ដូច្នេះយើងអាចនិយាយបានថាមិនមែនតែ Mbappe ម្នាក់ឯងនោះទេ គឺ PSG ក័រួមចំណែកខុសដែរដែលទម្រើសកីឡាករខ្លាំងពេកធ្វើអោយគាត់បានចិត្ត ។
ប្រភព:Besoccer
វីដេអូ:

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC


