Close
Featured-Image
ទីបំផុត ! Barcelona បង្ហាញមុខប្រធានក្រុមថ្មីរបស់ខ្លួនជាផ្លូវការណ៍ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីការចាកចេញរបស់ប្រធានក្រុមចុងក្រោយគឺ Sergio Busquets ទីបំផុត Barcelona បានបង្ហាញមុខប្រធានក្រុមថ្មីដំបូងរបស់ពួកគេ នៅលើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ម្នាក់នោះគ្មាននរណាក្រៅពី​Sergio Roberto ដែលលេងតួនាទីជា​ខ្សែ​បម្រើ​ប្រយុទ្ធដែលនិង ពាក់ស្លាកដៃដើរ​តួនាទី​ជា​កាពីតែន​​​ក្រុមខណៈប្រិយមិត្តអ្នកគំាទ្រភាគច្រើនបានដឹងថាឪកាសនោះវានិងមកដល់។ គួរបញ្ជាក់ថាក្រោយការចាកចេញ របស់ រៀម ច្បងJordi Alba និង Sergio Busquets និងជាមិត្តរួមក្រុមចាប់តាំងពីហ្វឹកហាត់នៅសាលា​យុវជន​របស់ Barcelona ក្នុង​ឆ្នាំ ២០០៦ ឥឡូវនេះ ជាលើកទី​មួយ​ហើយដែល Barcelona បានបង្ហាញមុខប្រធានក្រុមរបស់ពួកគេនៅលើគណនី Twitter របស់ក្លឹបយក្ស Catalan ជាមួយនឹង ចំណង ជើងដែល​សរសេរ​ថា : ថ្ងៃដំបូងក្នុងនាមជាប្រធានក្រុមដំបូង ។


Roberto ដែលលេងតួនាទីជាបម្រើ-កាពារ កីឡាករវ័យ ៣១ ឆ្នាំរូបនេះលេងបានប្រមាណ ៣៥០ ប្រកួតសម្រាប់ក្រុមឈុតធំនិង ធ្លាប់ដើរតួនាទីជាប្រធានក្រុមទីពីរបន្ទាប់ពីBusquets ។
គាត់បានឈ្នះពានសរុប ២៧ ដែលក្នុងនោះរួមមានពាន La Liga ចំនួន ៧ដង ពាន Spanish Super Cup ៦លើក និងពានរង្វាន់ Champions League ចំនួនពីរ។ ទោះបីបង្ហាញខ្លួនមានកម្រិតកាលពីរដូវកាលមុន ប៉ុន្តែកីឡាករអន្តរជាតិអេស្បាញនៅតែដើរតួនាទីសំខាន់នាទឹកដី Camp Nou ខណៈក្លឹបបានសម្រេចបន្តកុងត្រា១ឆ្នាំទៀតដល់ Roberto ផងដែរ។
ប្រភព:Besoccer
ប្រភព:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ»
featured image

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC

ចុចអានបន្ត
No posts
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31