Close
Featured-Image
ប្រវត្តិមួយចំនួននៃការបង្កើតបាល់ទាត់ស្រ្តីពិភពលោក Women’s World Cup
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក Women’s World Cup បានធ្វើដំណើរដ៏វែងឆ្ងាយ ទម្រាំក្លាយជាព្រឹត្តិការណ៍ដែលមានអ្នកទស្សនាដ៏ច្រើននៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ។ Women’s World Cup គឺចាប់ផ្តើមបង្កើត និងប្រកួតដំបូង នៅក្រោយពេលក្រុមបុរស លេងបាន ៦១ឆ្នាំ ទៅហើយ ពោលគឺនៅដើមសតវត្សរ៍ទី១៩ តែម្តង ក្រោមគំនិតផ្តួចផ្តើមប្រទេសនៅអឺរ៉ុប គឺអ៉ីតាលី និងន័រវេស។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា The Time បានឲ្យដឹងថា នៅក្នុងឆ្នាំ១៩៧០ សហព័ន្ធបាល់ទាត់ស្រ្តីឯករាជ្យអឺរ៉ុប (FIEFF) ដែលមានទីស្នាក់ការនៅទីក្រុង Turin ប្រទេសអ៉ីតាលីនោះ បានរៀបចំ Women’s World Cup នេះឡើង ដោយមានអត្តពលិកជាស្រ្តីមកពីតែ ៧ប្រទេសប៉ុណ្ណោះចូលរួមដែលមានអ៉ីតាលីធ្វើម្ចាស់ផ្ទះ និងស្រ្តីដាណឺម៉ាក ជាអ្នកឈ្នះពាននេះដំបូងគេផងដែរ និង ១ឆ្នាំបន្ទាប់ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅប្រទេសមិចសិច ដែលមាន ៦ក្រុមឈានមកដល់ជុំផ្តាច់ព្រ័ត្រ។ ការប្រកួតជាបន្តបន្ទាប់ត្រូវបានធ្វើឡើងរហូតដល់ឆ្នាំ១៩៨៦ ទើបលោកស្រី Ellen Wille ប្រតិភូន័រវេសបានតស៊ូមតិ ដើម្បីធ្វើឲ្យ FIFA ទទួលស្គាល់ Women’s World Cup និងត្រូវបានពិភាក្សាក្នុងសមាជប្រចាំឆ្នាំលើកទី៤៥ របស់ FIFA នាប្រទេសមិចសិចទៀតផង។

ការយកឈ្នះចិត្តអ្នកគ្រប់គ្នា គឺជាភាពជោគជ័យដែលបានធ្វើឲ្យ FIFA ព្រមទទួលស្គាល់ និងរៀបចំ Women’s World Cup លើកដំបូងជាផ្លូវការផងដែរក្នុងឆ្នាំ១៩៩១ ដែលមានចិនធ្វើម្ចាស់ផ្ទះ និងមាន ១២ប្រទេសចូលរួម។ ពីដំបូងឡើយ FIFA បានដាក់ឈ្មោះយុទ្ធនាការនេះថា «World Championship for Women’s Football for the M&M Cup» មុនផ្លាស់ប្តូរមកជា Women’s World Cup ដល់បច្ចុប្បន្ននេះ។ Women’s World Cup ត្រូវបានរៀបចំយ៉ាងទៀតទាត់រៀងរាល់ ៤ឆ្នាំម្តងដូច Men’s World Cup ដែរ ដោយលេងក្រោយបុរស ១ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩១ ធ្វើនៅប្រទេសចិនរួចមក។ ព្រឹត្តិការណ៍នេះដែរ ពុំមានរង្វាន់ជាសាច់ប្រាក់នោះទេ ពោលគឺមានតែពានប្រចាំព្រឹត្តិការណ៍ និងមេដាយប៉ុណ្ណោះ ដោយត្រូវរង់ចាំដល់ឆ្នាំ២០០៧ ទើបមាន។ គិតមកទល់ពេលនេះ Women’s World Cup ត្រូវបានរៀបចំឡើងចំនួន ៨លើកមកហើយ និងត្រៀមរៀបចំលើកទី៩ នៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ ធ្វើសហម្ចាស់ផ្ទះរួមគ្នាចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។ ជាការកត់សម្គាល់ ៣ចំណុចក្នុងបាល់ទាត់ស្រ្តីពិភពលោក ឆ្នាំ២០២៣ នេះដែរ Women’s World Cup ត្រូវបានបង្កើនក្រុមពី២៤ ឡើងដល់ ៣២ក្រុមលើកដំបូង។ មាន ២ប្រទេសធ្វើសហម្ចាស់ផ្ទះរួមគ្នាលើកដំបូង និងទី៣ នោះសម្រាប់ប្រទេសសហម្ចាស់ផ្ទះ គឺស្ថិតនៅតែម្ខាងសហព័ន្ធផ្សេងគ្នា ដោយអូស្រា្តលី ស្ថិតនៅសហព័ន្ធបាល់ទាត់អាស៊ី និងណូវែលហ្សេឡង់ ស្ថិតនៅសហព័ន្ធអូសេអានី៕

ប្រភព៖ plus.freshnewsasia.com

អត្ថបទកំពុងចាប់អារម្មណ៍៖
មានភាពវ័យឆ្លាត !ប៉ុន្តែគ្រូបង្វឹក Man.Utd ប្រាប់មូលហេតុកីឡាកររូបនេះត្រូវចាកចេញ(មាន១វីដេអូ)
featured image

គ្រូបង្វឹកក្រុម Manchester United លោក Rúben Amorim បានបង្ហើបពីមូលហេតុដែលលោក Alejandro Garnacho ចាកចេញពីក្លឹបនៅរដូវក្តៅនេះ បើទោះបីជាគាត់មានទេពកោសល្យល្អក៏ដោយ។យោងតាមការអះអាងរបស់អ្នកចាត់ការសញ្ជាតិ ពរទុយហ្គាល់បានលើកឡើងថាអ្វីៗអាចដូចជាមិនដំណើរការល្អសម្រាប់ខ្សែបម្រើស្លាបដែលលេងក្រោមការគ្រប់គ្រងរបស់គាត់នៅទឹកដី Old Trafford ។លោក Amorim គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានអះអាងថា ទោះបីជាគាត់មិនអាចកំណត់ច្បាស់ពីបញ្ហាអ្វីមួយក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះចង់ចាកចេញពីក្លឹបដោយខ្លួនឯងផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ មានភាពវ័យឆ្លាត !ប៉ុន្តែគ្រូបង្វឹក Man.Utd ប្រាប់មូលហេតុកីឡាកររូបនេះត្រូវចាកចេញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹបគូប្រជែងនៅក្របខណ្ឌ EPL គឺតោខៀវ Chelsea កំពុងបង្កើនកិច្ចព្រមព្រៀងសម្រាប់ Alejandro Garnacho ខណៈសាម៉ីខ្លួនទទូចចង់បន្តលេងនៅ Premier League ។ចំណែកឯអ្នកជំនាញការផ្ទេរកីឡាករ បាល់ទាត់ Fabrizio Romano បានអោយដឹងថាមិនទាន់មានការពិភាក្សារវាងក្រុមតោខៀវ និង Garnacho នៅឡើយទេ ប៉ុន្តែកីឡាករអន្តរជាតិអាហ្សង់ទីនស្ថិតក្នុងបញ្ជីទិញរបស់ Chelsea ។ Chelsea កំពុងតាមប្រមាញ់កីឡាករ Xavi Simons មកពីក្លឹបអាល្លឺម៉ង់ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31