Chelsea បញ្ចេញឈុតឯកសណ្ឋានសម្រាប់រដូវកាលថ្មីដោយគ្មានអ្នកឧបត្ថម្ភ
ទំហំអក្សរ
តូច
ធំ
ក្រុមតោខៀវ Chelsea បានបង្ហាញឈុតសម្លៀកបំពាក់ថ្មីសម្រាប់ត្រៀមរដូវកាលថ្មី ២០២៣-២០២៤ខាងមុខនេះ ខណៈឯកសណ្ឋានអាវនោះត្រូវបានមើលឃើញថាវាមានលំនាំ ត្រលប់ទៅកាន់អតីតកាល ក្នុងទសវត្សរ៍ទី ៩០ ហើយអ្វីដែលគួរអោយកត់សម្គាល់នោះគឺ នៅមិនទាន់មានស្លាកឈ្មោះយីហោក្រុមហ៊ុន រឺ ផលិតផលសេវាកម្មណាមួយបានផ្តល់ការ ឧបត្ថម្ភ រឺឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ។ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានណែនាំថាអាវនេះមិនទាន់ដាក់លក់នៅលើទីផ្សារនៅឡើយទេ ដោយសារមានការផ្លាស់ប្តូរដែលអាចនឹងត្រូវប្រកាស ប្រសិនមាន ការកែប្រែនៅពេលណាមួយ។

ចេតនានេះត្រូវមើលមើលឃើញថាជាការរំលឹក និង គោរពដល់យុគសម័យដ៏ជោគជ័យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបខណៈ ក្លឹបបានសរសេរនៅលើគេហទំព័រផ្លូវការរបស់ពួកគេថា :ឈុត អាវយឺតដែលផលិតឡើងដោយក្រុមហ៊ុនកីឡាដ៏ល្បីល្បាញម៉ាក Nike សម្រាប់ត្រៀមការប្រកួតក្នុងផ្ទះនៅទឹកដី Stamford Bridge ត្រូវបានដាក់បង្ហាញនៅថ្ងៃនេះ ហើយមានការរចនាបែបបុរាណជាមួយនឹងពណ៌សបន្ថែមទៅលើផ្ទែអាវពណ៌ខៀវ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
រំលឹកដល់ចន្លោះទស្សវត្សឆ្នាំ១៩៩០-២០០០ Chelsea ធ្លាប់ឈ្នះពានរង្វាន់ UEFA Cup Winners’ Cup ជាមួយវីរបុរស Gianfranco Zola, Dennis Wise, Roberto Di Matteo និងវីរបុរសក្លឹបជាច្រើនផ្សេងទៀតជាមួយពានរង្វាន់ League Cup និង UEFA Super Cup វគ្គផ្តាច់ព្រ័ត្រក្រោមការគ្រប់គ្រងរបស់លោក Gianluca Vialli ដ៏អស្ចារ្យ។
Article Tags
Related Articles