Close
Featured-Image
Lucas បង្ហាញអារម្មណ៍បែបណាក្រោយចូលរួមជាមួយក្លឹបយក្សនៅស្រុកកំណើត (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Paris St-Germain បានបញ្ចប់ការចុះហត្ថលេខាខ្សែការពារវ័យ ២៧ ឆ្នាំ Lucas Hernandez ពីក្លឹបយក្ស Bayern Munich ក្នុងតម្លៃ ៣៤ លានផោន។សមាជិកជ័យលាភី World Cup ២០១៨ បានឈ្នះជើងឯកបីដងជាមួយ Bayern munich គិតចាប់តាំង ពីរដូវកាលកាលដំបូង ២០១៩-២០២០។Hernandezក៏បានបន្តជួយក្រុមរបស់ Hansi Flick យកឈ្នះ PSG ដើម្បីឈ្នះ Champions League និងចូលលេងបាន១០៧ប្រកួតបាន ចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំដើម្បីចូលរួមជាមួយក្លឹបនៅស្រុកកំណើតមួយនេះ។
Lucas គឺជាសមាជិកទី ៥ បន្ទាប់ពី Manuel Ugarte, Milan Skriniar, Marco Asensio និង Lee Kang-in ជាកីឡាករចំណូលថ្មី ចាប់តាំងពីការតែងតាំងរបស់លោក Luis Enrique ជាគ្រូបង្វឹកកាលពីថ្ងៃពុធ។


Hernandez បានរៀបរាប់យ៉ាងដូច្នេះថាៈពិតជារំភើបណាស់។ ខ្ញុំរង់ចាំឪកាសនេះជាយូរមកហើយ ទីបំផុតវាបានកើតឡើង។ វាជាថ្ងៃដ៏ ពិសេសសម្រាប់ខ្ញុំ ហើយខ្ញុំរីករាយណាស់ដែលមានវត្តមាននៅទីនេះ ។Hernandez ក៏មានប្អូនប្រុសជាកីឡាករបាល់ទាត់ដែរ គឺរូបគេមានឈ្មោះថា Theo Hernandez បច្ចុប្បន្នកំពុងលេងឱ្យក្លឹប AC Milan ក្នុងក្របខ័ណ្ឌ Serie A ។
ប្រភព:BBC
វិដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31