
Lukaku ត្រូវបានក្លឹបយក្សធំៗពីរ នៅតែចាប់អារម្មណ៍ខ្លាំង ខណៈតម្លៃផ្ទេរត្រឹម ៤០លានផោន
ទំហំអក្សរ
តូច
ធំ
(ទីក្រុងឡុងដ៍)៖ យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា ក្រុមតោខៀវ Chelsea បានដាក់តម្លៃផ្ទេរប្រមាណ ៤០លានផោន ឬ ៥០លានដុល្លារ សម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku ខណៈដែលក្លឹបនៅអ៊ីតាលី Inter Milan និង Juventus នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះនៅរដូវក្តៅខាងមុខ។ គួរបញ្ជាក់ផងដែរថា ក្លឹប Inter បានចុះហត្ថលេខាលើ Lukaku ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុន ប៉ុន្តែក្លឹបចង់រក្សាកីឡាកររូបនេះជាកម្មសិទ្ធ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺក្រៅពីការផ្តល់ជូនពីក្លឹបនៅប្រទេសអ៊ីតាលី Lukaku ក៏ត្រូវបានដេញតាមប្រមាញ់ដោយក្រុម Al-Hilal របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែការផ្តល់ជូនដ៏ពិសេសវិសេសវិសាលនេះត្រូវបានច្រានចោលដោយសាមីខ្លួនផ្ទាល់កាលពីខែមុន៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សអត្ថបទទាក់ទង

2 months ago .
438 Views
ថាម៉េច! អតីតក្លឹប Onana មួយនេះ ចង់បានរូបគេមករួមក្រុមសារជាថ្មីពីបិសាចក្រហម

2 months ago .
425 Views
ម្នាក់ទៀតហើយ! តារាឆ្នើម Liverpool ខិតជិតនឹងផ្ទេរទៅរួមទ្រនំនៅ Al Hilal

3 months ago .
230 Views
Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ)

3 months ago .
492 Views
ខ្សែបម្រើ PSG កំពុងពិបាកស្វែងរកក្លឹបព្រោះមូលហេតុមួយនេះ(មាន១វីដេអូ)