
(អាល្លឺម៉ង់)៖ យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា Bayern Munich នៅតែចង់បានខ្សែប្រយុទ្ធមុតស្រួចរបស់ក្លឹបមាន់ខ្នាយមាសកីឡាករ Harry Kane ហើយខណៈនេះក្លឹបបានត្រៀមដាក់សំណើថ្មីចំនួន ៧០លានផោន។ ការដេញថ្លៃកន្លងមកមិនបានធ្វើឲ្យ Spur មានបំណងចង់ឲ្យកីឡាកររូបនេះ ចាកចេញនៅក្នុងតម្លៃផ្ទេរទាបនោះទេ។ Kane គឺជាខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសដ៏ល្អបំផុតមួយរូបនៅក្នុងពិភពលោក ទោះបីជាគាត់មានវ័យ ២៩ឆ្នាំក៏ដោយ គាត់នៅតែអាចធ្វើបានល្អជានិច្ច កត្តាដែលធ្វើឲ្យកីឡាកររូបនេះ ចង់ស្វែងរកក្លឹបថ្មីនោះគឺគាត់ចង់ឈ្នះពានធំៗ ខណៈ Kane ក៏មានមហិចតាចង់សាងកេរ្តិ៍ឈ្មោះខ្លួនឲ្យកាន់តែល្បីរន្ទឺសុះសាយជាងពេលឥឡូវនេះផងដែរ។ Kane នៅសល់កុងត្រាជាមួយ Spur ១ឆ្នាំទៀត ខណៈ Spur អាចនឹងឲ្យកីឡាកររូបនេះចាកចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំ ២០២៤ ខាងមុខនេះ៕

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



