
ខ្សែប្រយុទ្ធឆ្នើមក្រុមមាន់គកបារាំង Kylian Mbappe បានទៅដល់ប្រទេសកំណើតឪពុករបស់ខ្លួនគឺកាមេរូន និងទទួលបានមកវិញនូវការស្វាគមន៍យ៉ាងកក់ក្តៅ និង រីករាយពីសំណាក់អ្នកគាំទ្រកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរទស្សនកិច្ចដែលរួមមានការងារសប្បុរសធម៌ជាមួយកុមារគថ្លង់ និងដំណើរកម្សាន្តទៅកាន់ភូមិដែលឪពុករបស់ខ្លួនលោក Wilfrid Mbappe បានកកើតផងដែរ។សមាជិកជ័យលាភី World Cup ២០១៨បានធ្វើដំណើរទៅកាន់ប្រទេសកាមេរូនដោយផ្ទាល់ពីសហរដ្ឋអាមេរិកជាកន្លែងដែលគាត់បានចូលរួមជាភ្ញៀវនៅឯពិធីជប់លៀងក្រុមស្បែកសរបស់លោក Michael Rubin នោះ។
មានមនុស្សជាច្រើនដែលសុទ្ធសឹងជាអ្នកស្រលាញ់វិស័យបាល់ទាត់ក្នុងចំណោមប្រជាជនទាំងនោះបានរាក់ទាក់ទទួលខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះដោយពួកគេបានស្លៀកពាក់អាវកីឡាបាល់ទាត់របស់ក្លឹប Paris Saint-Germain នាឱកាសដ៏រីករាយនោះ។ពួកគេបានស្រែកហៅឈ្មោះរបស់គាត់យ៉ាងកងរំពងនៅពេលដែល Mbappe បានចេញពីស្ថានីយនៅឯព្រលានយន្តហោះក្នុងរដ្ឋធានី Yaounde ។
Mbappé និងចូលរួមការប្រកួតមិត្តភាពពិសេសជាមួយក្លឹបបាល់ទាត់ Vent d’Etoudi ដែលជាក្រុមនៅលីកលំដាប់ផ្នែកទីពីរនៅក្នុងប្រទេសកាមេរូន ដែលជាកម្មសិទ្ធិរបស់លោក Yannick Noah ។
ប្រភព:sportsbrief
វីដេអូ:

Thomas Partey អតីតខ្សែបម្រើ-ការពារក្រុមកាំភ្លើងធំ Arsenal ទីបំផុតបានបង្ហាញខ្លួននៅតុលាការក្រោយរងបទចោទប្រកាន់ពីបទល្មើសរំលោភផ្លូវភេទសរុបចំនួន 6ករណី ។បុរសវ័យ 32 ឆ្នាំរូបនេះត្រូវបានដាក់អោយនៅក្រៅឃុំដើម្បីបង្ហាញខ្លួននៅ Old Bailey នាទីក្រុងឡុងដ៏សម្រាប់ការកាត់ទោសនៅចុងឆ្នាំនេះ ជុំវិញការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងការរំលោភបំពានផ្លូវភេទ។ ក្នុងអំឡុងពេលសវនាការកាលពីថ្ងៃអង្គារនៅតុលាការ Westminster ចៅក្រមគាត់បាននិយាយចោតប្រកាន់ Partey ពីបទរំលោភសេពសន្ថវៈលើស្ត្រី៣រូបផ្សេងគ្នា ខណៈបទល្មើសបានកើតឡើងនៅឆ្នាំចន្លោះឆ្នាំ 2021 និង 2022 តែប្រភពមិនបានបញ្ជាក់ពីទីកន្លែងបង្កហេតុ ពោលគឺនៅពេលដែលគាត់ជាកីឡាកររបស់ Arsenal នៅឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មេធាវីរបស់ Partey គឺ Jenny Wiltshire ធ្លាប់បាននិយាយថាគាត់ បដិសេធការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងកូនក្តីរបស់គាត់និងត្រៀមតវ៉ាតាមផ្លូវច្ចាប់។ទោះយ៉ាងណាលក្ខណ្ឌនៅក្រៅឃុំរបស់កីឡាករអន្តរជាតិហ្គាណាគឺ គាត់មិនអាចទាក់ទងស្ត្រីទាំងបីនាក់ណាមួយបានទេ ហើយត្រូវជូនដំណឹងដល់ប៉ូលិសអំពីការផ្លាស់ប្តូរអាសយដ្ឋានជាអចិន្ត្រៃយ៍ ឬការធ្វើដំណើរទៅក្រៅប្រទេស។កីឡាករបាល់ទាត់រូបនេះត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនចូលរួមជាមួយក្រុមអេស្ប៉ាញ Villarreal ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនឹងលទ្ធភាពនៃការបន្តរយៈពេល 12 ខែបន្ថែមទៀតក្រោយArsenalមិនបន្តកុងត្រាថ្មីអោយ។ ប្រភព:BBC



