រជ្ជកាលរបស់លោក Samuel Eto’o ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កាមេរូន (FECAFOOT) កំពុងស្ថិតក្នុងការឡើងកំដៅខណៈអតីតកីឡាករបាល់ទាត់ល្អបំផុតប្រចាំទ្វីបអាហ្រ្វិកបួនសម័យកាលក៏អាចប្រឈមមុខរឿងក្តីនឹងការជាប់ពន្ធនាគារផងដែរ ពីបទបដិសេធមិន ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់កូនស្រីរបស់គាត់រយៈពេល៥ឆ្នាំកន្លងមកនេះ។
វីរបុរសក្លឹប Barcelona និង Inter MIlan លោក Samuel Eto’o ត្រូវបានសមាជិកសំខាន់ៗចំនួន ១១នាក់មកពីសមាគមក្លឹបបាល់ទាត់ស្ម័គ្រចិត្តនៅកាមេរូន (ACFAC) ដឹកនាំដោយប្រធាន M. Balla Ongolo Henri Claude បានអំពាវនាវឱ្យ Eto’o លាលែងពីតួនាទីជាប្រធាន FECAFOOT។
មូលហេតុសំខាន់នៃកំហុសនោះត្រូវបានរកឃើញថា Eto’o គ្រប់គ្រងមិនត្រឹមត្រូវផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងមិនច្បាស់លាស់នៃកិច្ចសន្យាឧបត្ថម្ភ។
ការចោទប្រកាន់ពីការបំភិតបំភ័យ និងការបដិសេធដោយបំពានលើសមាជិកគណៈកម្មាធិការប្រតិបត្តិដែលបានបញ្ចេញមតិរិះគន់ចំពោះសហព័ន្ធ ក៏ដូចជាការរៀបចំលទ្ធផលនៃការប្រកួត ក៏បានប្រឆាំងនឹងការដឹកនាំរបស់គាត់ផងដែរ។ជាងនេះទៅទៀត ភាគីពាក់ព័ន្ធមកពីក្លឹបស្ម័គ្រចិត្តបានលើកឡើងពីការព្រួយបារម្ភអំពីសមាគមរបស់ FECAFOOT ជាមួយក្រុមហ៊ុនភ្នាល់1xbet ដោយបញ្ជាក់ថាវាបំពានទាំងក្រមសីលធម៌របស់ FECAFOOT និង FIFA ។
ប្រភព:sportsbrief
ក្រោយប្រកួតចាញ់ក្រុមភ្ញៀវ Tottenham ដោយលទ្ធផល ៤ទល់និងក្រុមមេឃខៀវ Man.City បានបង្កើតកំនត់ត្រាអាក្រក់មួយចំនួនមិនធ្លាប់មានក្នុងអាជីពជាអ្នកចាត់ការទូទៅគិតចាប់តាំពីឆ្មាំ២០០៦មក គឺគិតចាប់តំាងពីការដឹកដឹកនាំរបស់អតីតគ្រូបង្វឹកលោក Stuart Pearce។មានន័យថាបរាជ័យលើកទី៤នៅក្របខណ្ឌ៣ផ្សេងគ្នា និងជាលើកទីមួយខណៈ Man City ចាញ់បីប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ Guardiola និងជាការបញ្ចប់កំនត់ត្រាមិនដែលចាញ់ក្នុងផ្ទះ ៥២លើកផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៏ផងដែរមុនការប្រកួតចាប់ផ្តើមគឺខ្សែបម្រើកណ្តាល Rodri បានចេញមកបង្ហាញពានកិត្តិយសផ្ទាល់ខ្លួនគឺបាល់មាស Ballon Dór ដែលបានឈ្នះកាលពីខែមុន មុនការប្រកួតនេះចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ តា Pep បង្កើតកំនត់ត្រាថ្មី និង តាមទាន់កំនត់ត្រាចាស់ក្រោយចាញ់ Tottenham ធ្ងន់ករ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អ្នកចាត់ការសញ្ជាតិអេស្បាញមិនដែលចាញ់ការប្រកួតលីកកំពូលអង់គ្លេសក្នុងផ្ទះដោយរបូតគ្រាប់បាល់ ដល់ទៅ ៤គ្រាប់ទេកំលុងពេលដឹកនាំក្លឹបនៅអង់គ្លេស។ទោះយ៉ាងណាគ្រូបង្វឹកវ័យ ៥៣ឆ្នាំ ក៏ធ្លាប់ចាញ់ពេល ដឹកនាំ Man.City ចាញ់នៅទឹកដី Everton ៤-0 ក្នុងឆ្នាំ ២០១៧ និងដឹកនាំ Barcelona បរាជ័យនៅ Champions […]