
ទោះបីជាបានបំពេញការចុះហត្ថលេខានាំយកកីឡាករឆ្នើមៗមករួមក្រុមដូចជា Kai Havertz ខណៈDeclan Rice និង Jurrien Timber ស្ថិតក្នុងការបង្ហាញខ្លួនជាផ្លូវការណ៏ឆាប់ៗមុនរដូវកាលថ្មីចាប់ផ្តើមនៅកំលុងខែសីហាខាងមុខនេះ។ ប៉ុន្តែវីរបុរសក្រុមកាំភ្លើងធំ Arsenal លោក Emmanuel Petit បានចេញមកអះអាងថាអតីតក្លឹបរបស់ខ្លួននិងមិនមានឱកាសប្រជែងពានលីគកំពូឡ Premier League នៅរដូវកាលថ្មីនេះទេ។
គួររំលឹកថាកាលពីរដូវកាលចាស់ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ភាគខាងជើងបានខិតកាន់តែកៀកក្នុងការលើកពានជាលើកដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍ ប៉ុន្តែទីបំផុតក្រុមលោក Mikel Arteta ធ្វើមិនបានល្អមុនការប្រកួតបញ្ចប់រដូវកាលដែលជាហេតុនាំអោយក្រុមលោក Pep Guardiola មានឪកាសដណ្តើមយកចំណាត់ថ្នាក់លេខ១មកវិញ។
Petit ក៏ជាវីរបុរសដែលបានជួយអោយបារំាងផ្តួល Brazil លើកពាន World Cup ១៩៩៨ បានបញ្ចាក់យ៉ាងដូច្នេះថាៈការចំណាយ ២០០លានផោនដើម្បីបង្កើនគុណភាពក្រុមរបស់អ្នកគឺជារឿងមួយ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់សម្រាប់ Arsenal ដើម្បីប្រកួតប្រជែងជាមួយ Manchester City និងគូប្រជែងផ្សេងទៀតនៅឡើយទេ គឺវាមានរយៈពេលខ្លីពេក។យ៉ាងណាម៉ិញក្រុមត្រូវនាំយកកីឡាករបន្ថែមទៀតប្រសិនជាពួកគេចង់ប្រជែងពាន
ឬយ៉ាងហោចណាស់កាត់បន្ថយគម្លាតជាមួយ Manchester Cityនោះ។
ប្រភព:sportsbrief

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



