
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានបង្ហើបប្រាប់ពីឈ្មោះអតីតកីឡាករមិត្តរួមក្រុមម្នាក់ដែលបានបង្ហាត់បង្ហាញរូបគេកំលុងពេលលេងនៅរួមក្រុម Borussia Dortmund នៅលីកកំពូលប្រទេសអាឡឺម៉ង់កន្លងមក ហើយកីឡាកររូបនេះគឺគ្មាននរណាក្រៅពី Robert Lewandowski ដែលជាកីឡាករម្នាក់មានឥទ្ធិពលខ្លាំងបំផុតក្នុងអាជីពរបស់ខ្លួន។ហើយកំលុងចាប់អាជីពជាមួយគ្នាកីឡាករទាំងពីររូបរកបានគ្រាប់បាល់១១៦គ្រាប់។
គួររំលឹកថាខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះមានបទពិសោធន៍ធ្លាប់រកគ្រាប់បាល់ក្នុងអាជីពបានជាង៣០០គ្រាប់មកហើយ។ ទោះយ៉ាងណាក្រោយឆ្លងកាត់ជាមួយក្លឹបអាជីពចុងក្រោយគឺ Chelsea រួចមក Aubameyang ត្រូវបានផ្តល់ភ្លើងខៀវក្នុងការស្វែងរកក្លឹបថ្មីសម្រាប់បន្តអាជីព ក្រោយជួបរដូវកាលដ៍ជូរចត់ជាមួយគ្នា។ ថ្វីបើប្រឈមមុខនឹងបញ្ហាកំឡុងពេលគាត់ត្រលប់ទៅ Premier League ជាមួយ Chelsea ក៏ដោយ ក៏ខ្សែប្រយុទ្ធដែលមានដំណើរល្អរូបនេះទទួលបានកេរ្តិ៍ឈ្មោះដ៏គួរឱ្យគោរពនៅក្នុងតំណែងរបស់គាត់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
នៅមិនទាន់ដឹងថាក្លឹបថ្មីមួយណានោះទេ ដែល Aubameyang និងផ្លាស់ទៅ ប៉ុន្តែ មានតម្រុយថាខ្សែប្រយុទ្ធរូបនេះត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់កាលពីដើមរដូវកាល បន្ទាប់ពីក្រុម Barcelona បានយកឈ្នះលើក្រុម Real Madrid ក្នុងជំនួប El Clasico ។ ដូច្នេះ Aubameyang កំពុងសម្លឹងចង់ផ្លាស់ទៅ Barcelona ម្តងទៀត សម្រាប់ការបង្ហាញខ្លួនសាជាថ្មី សម្រាប់ក្រុមដែលរូបខ្លួនទទួលបានការអោយតម្លៃកន្លងមក។
ប្រភព:sportsbrief
វីដេអូ Aubameyang:
វីដេអូ Aubameyang និង Lewandowski

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



