
Lionel Messi កំពុងស្វែងរកផ្ទះថ្មីជាមួយនឹងតម្រូវការពិសេសនៅទីក្រុង Miami រដ្ឋ Floria បើទោះបីជាបច្ចុប្បន្នវីរបុរសដែលជួយអោយ អាហ្សង់ទីនលើកពាន World Cup ជាលើកទី៣ មានផ្ទះចំនួន៤ រួចហើយ។ តែអ្វីដែលគួរអោយកត់សម្គាល់នោះគឺអគារទាំងបួននោះមានតម្លៃសរុបដល់ទៅ ១៥ លានផោន យោងគេងហទំព័រ sportskeeda បានចុះផ្សាយ ប៉ុន្តែអ្វីដែលតារាវ័យ៣៦ឆ្នាំរូបនេះចង់បានគឺអគារលំហែរខុនដូរជាប់មាត់ទឹកតែម្តង។ គួររំលឹកថា Messi បានសម្រេចផ្ទេរមកចូលរួមជាមួយក្លឹប Inter Miami នៅលីកកំពូលអាមេរិកនៅរដូវក្តៅនេះ ក្រោយបដិសេធមិនបន្តកុងត្រាជាមួយ Paris Saint-Germain បើទោះបីជាបានជួយអោយក្រុមឈ្នះពាន Ligue 1 ពីរដងហើយក៏ដោយ។
អចលនទ្រព្យនៅទឹកដីអាមេរិកបច្ចុប្បន្នដែលកាន់កាប់ដោយម្ចាស់ពានបាល់មាស៧សម័យ Ballon d’Or បានចំណាយប្រាក់៧ លានផោនរួចហើយក្នុងការទិញអគារ Porsche Design Tower ដែលមានទំហំ ៤,៤០០ ម៉ែត្រការ៉េ ។ ជាមួយគ្នានេះដែរ Messi ក៏ជាម្ចាស់នៃជាន់ទី ៩ ទាំងមូលនៃ Regalia Tower នៅឯ Collins Avenue ដែលមានតម្លៃ ៦ លានផោនផងដែរ។ព្រមជាមួយគ្នានោះMessi ក៏មានអចលនទ្រព្យពីរនៅឯអគារ Trump Royale Tower ដ៏ប្រណិតខណៈ អតីតប្រធានក្រុម Barcelona បានចំណាយប្រាក់ទិញក្នុងតម្លៃ ៨០ម៉ឺនផោនផងដែរសម្រាប់អគារទាំងពីរ។
ប្រភព:sportsbrief

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



