
អ្នកចាត់ការក្លឹប Paris St-Germain លោក Christophe នឹងបន្តសវនាការក្តីរបស់លោកនៅខែធ្នូចុងឆ្នាំនេះបន្ទាប់ពីទទួលបានការស៊ើបអង្កេតលើការរើសអើងដែលត្រូវបានចោទប្រកាន់។កាលពីខែមេសាបុរសសញ្ជាតិបារាំងវ័យ៥៦ឆ្នាំ Galtier ត្រូវបានរងការចោទប្រកាន់ពីបទប្រកាន់ពូជសាសន៍ពេលដែលរូបលោកនៅដឹកនាំក្លឹប Nice ប៉ុន្តែផ្ទុយទៅវិញគ្រូបង្វឹកដែលបានដឹកនាំ PSG ឈ្នះពាន Ligue-១បានបដិសេធ។កាលពីថ្ងៃសុក្រលោក Galtier ត្រូវបានឃាត់ខ្លួននិងនាំខ្លួនទៅសាកសួរបន្ទាប់ពីការស៊ើបអង្កេតបានចាប់ផ្តើមក្នុងខែមេសាកន្លងទៅ ហើយរូបលោកនឹងឡើងសវនាការនៅថ្ងៃទី១៥ ខែធ្នូ ២០២៣ នៅចំពោះមុខតុលាការ។
ជាមួយគ្នានេះផងដែរអនាគតរបស់លោក Galtier ជាមួយក្លឹបដែលមានម្ចាស់ភាគហ៊ុនធំជាជនជាតិកាតាគឺស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈដែលក្រុម PSG សម្លឹងចង់តែង តាំងអតីតគ្រូបង្វឹកអេស្បាញលោក Luis Enrique ជាអ្នកចាត់ការបន្តនោះ។
គួររំលឹកថាលោក Galtier បានចូលមកដឹកនាំក្រុមបន្តពីលោក Mauricio Pochettino នៅដើមរដូវកាលនេះតែបានដឹកនាំក្រុមត្រឹមវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Uefa Champion League ប៉ុណ្ណោះ។
ប្រភព:BBC



