


Arsenal បានសម្រេចចិត្តចុះហត្ថលេខាក្នុងការនាំយក កីឡាករ Viktor Gyokeres វ័យ២៧ឆ្នាំរបស់ក្រុម Sporting ជំនួសឱ្យខ្សែប្រយុទ្ធ RB Leipzigគឺ Benjamin Sesko មករួមក្រុមវិញ។គួររំលឹកថាSesko ខ្សែប្រយុទ្ធសញ្ជាតិវស្លូវាគីវ៍័យ២២ឆ្នាំមានកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្រស្ទើរតែបានចូលរួមជាមួយក្រុមកាំភ្លើងធំកាលពីខែមករាឆ្នាំមុន ប៉ុន្តែនៅទីបំផុតរូបគេបានចុះកិច្ចសន្យាថ្មីជាមួយក្រុមនៅលីកកំពូលអាឡឺម៉ង់ជំនួសវិញ ។ ទោះយ៉ាងណាពេលនេះលោក Andrea Berta នាយកផ្នែកកីឡាថ្មីរបស់ក្រុមកាំភ្លើងធំ Arsenal បាននឹងកំពុងដំនើរការចរចារយ៉ាងរលូននៅ ក្នុងកិច្ចពិភាក្សាជាមួយក្លឹប Sporting មកដល់ពេលនេះ ។ ប្រភពពីគេហទំព័រ The Independent បានលើកឡើងថាក្លឹប Arsenal មូលហេតុចម្បងទី១ដែល Arsenal បរាជ័យ និង ដកខ្លួនចេញពីSesso នោះគឺ តម្លៃខុសគ្នាយ៉ាងតិច ១០ លានអឺរ៉ូ ពីការស្នើសុំសម្រាប់តម្លៃខ្លួនSesko នូវតម្លៃទិញផ្តាច់កុងត្រាសរុបដល់ទៅ ៨០លានយូរ៉ូឯណោះ ។ជាមួយគ្នានេះផងដែរចំនុចទីពីរគឺលក្ខណ្ឌ ផ្ទាល់ខ្លួនជាមួយតំណាងរបស់ Sesko ក៏មានចំនុចមួយចំនួនជួបផលលំបាកផងដែរ។ ស្របពេលអ្នកចាត់ការសញ្ជាតិអេស្បាញលោក Arteta មើលឃើញដូច្នេះ បានបង្វែរគោលដៅមក Gyokeres ដែលជាម៉ាស៊ីនរកគ្រាប់បាល់របស់ Sporting CP […]