បរទេស៖ Kaoru Mitoma បានជួយឲ្យក្រុម Brighton ទទួលបានកៅអីទៅកាន់វគ្គបន្ត ក្រោយពីទាត់បញ្ចូលទីគ្រាប់បាល់ដ៏ល្អ នៅចុងម៉ោង ធ្វើឲ្យអ្នកគាំទ្រ Liverpool យំមិនចេញ។ ខ្សែប្រយុទ្ធជនជាតិជប៉ុនរូបនេះបានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំង តាំងពីបញ្ចប់ព្រឹត្តិការណ៍ World Cup មក ដោយគ្រាប់បាល់ជ័យជម្នះមួយគ្រាប់យប់មិញ កាន់តែធ្វើឲ្យរូបគេកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង ហើយថែមទាំងមិនមតិលើកឡើងថា គេជាកីឡាករអាស៊ីដែលជាងគេ នាពេលបច្ចុប្បន្ននេះថែមទៀតផង។
ការប្រកួតគឺបានចាប់ផ្តើមដោយការនាំមុខមុនដោយក្លឹបហង្សក្រហម Liverpool ពីសំណាក់ខ្សែបម្រើ Harvey Elliott នៅនាទី៣០ មុននឹងខ្សែការពាររបស់ Brighton អាចរកបានគ្រាប់បាល់តាមស្មើវិញ ដោយភ្លាតត្រូវជើងរបស់ពីការទាត់របស់ Lamptey។ យ៉ាងណាមិញ ការប្រកួតតត្រូវពន្យារហូតដល់ នាទី៩០+២ ឯណោះទើបមានគ្រាប់បាល់ម្តងទៀត ដែលជាគ្រាប់បាល់ជ័យជម្នះដល់ក្រុម Brighton ពីសំណាក់ Mitoma។