
Everton កំពុងត្រៀមពិភាក្សាជាមួយកូនប្រុសរបស់លោក Carlo Ancelottiដែលជាអ្នកចាត់ការទូទៅរបស់ក្រុមអធិរាជស Real Madridគឺ លោក Davide Ancelloti ដើម្បីមក ជំនួសតំណែងអតីតគ្រូបង្វឹកលោក Frank Lampard ដែលត្រូវបានក្លឹបរហស្សនាមស្ករគ្រាប់បញ្ចប់តួនាទីកាលពីសប្តាហ៏មុន។ បច្ចុប្បន្នបុរសសញ្ជាតិអ៊ីតាលីវ័យង៣៣ឆ្នាំនិងជាអតីតកីឡាករAC. Milan បានដើរតួនាទីជាជំនួយការគ្រូបង្វឹកឪពុករបស់លោកនិងក៏ធ្លាប់មានបទពិសោធន៏ដឹកនាំនៅទឹកដី Goodison Park កំឡុងពេលដែលលោកAncelloti ដឹកនាំក្លឹបអង់គ្លេសមួយនេះរយៈពេលខ្លីផងដែរ។
ទោះយ៉ាងណាDavide មិនទាន់ធ្លាប់ដឹកនាំក្លឹបអាជីពណាមួយនៅឡើយទេ ប៉ុន្តែ Everton កំពុងបង្ហាញចំណាប់អារម្មណ៍និង ចាត់ទុករូបលោកជាជម្រើសដំបូងរបស់ពួកគេ ប្រសិនក្លឹបមិនអាចទាក់ទងយកអតីតគ្រូបង្វឹកអាហ្សង់ទីនដែលធ្លាប់ដឹកនាំLeeds United គឺលោក Marcelo Bielsa មកដឹកនាំបាន ។
Davide ធ្លាប់ប្រកបអាជីពដំបូងនៅក្លឹប Real Madrid និង PSG បន្ទាប់មកបានក្លាយជាជំនួយការឪពុករបស់ខ្លួន នៅ Bayern Munich ក្នុងឆ្នាំ ២០១៦ មុនពេលផ្លាស់ទៅដឹកនាំEverton ដោយមានកំនត់ត្រាប្រកួតឈ្នះ ៣១ លើក ស្មើ ១៤ ចាញ់ ២២ លើកក្នុងការប្រកួតសរុប ៦៧ដង។

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:


