
Real Madrid នឹងត្រូវជួបជាមួយ Atletico Madrid ក្នុងវគ្គ៨ក្រុមចុងក្រោយ Copa del Rey ហើយការប្រកួតនេះនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Santiago Bernabeu ក្នុងទីក្រុង Madrid នៅរាត្រីថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រទី២៧ មករា ២០២៣។Real Madrid ទើបតែឈ្នះពីរលើកជាប់ៗគ្នាចុងក្រោយនិងបច្ចុប្បន្នក្រុមលោកCarlo Ancelloti បានឈរនៅលេខរៀងទី ២ ក្នុងតារាង La Liga ។រីឯAtletico Madrid បានឈ្នះបីលើកក្នុងចំណោមគ្រប់ក្របខណ្ឌប្រកួតសរុប៥ដងចុងក្រោយ។ការប្រកួតនេះគឺមានសារៈសំខាន់សម្រាប់ក្លឹបមានមូលដ្ឋានរួមទីក្រុងMadrid ទាំងពីរដែលជ័យជំនះនិង នាំពួកគេទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa del Rey បន្តទៀត។
ខាងក្រោមនេះជាកីឡាករ៤រូបដែលគួរអោយចាប់អារម្មណ៏សម្រាប់ការបង្ហាញខ្លួនក្នុងជំនួបនេះ
4.Alvaro Morata
ខ្សែប្រយុទ្ធចាស់វស្សាសញ្ជាតិអេស្បាញវ័យ៣០ឆ្នាំរូបនេះបានដើរតួនាទីដ៏សំខាន់សម្រាប់ក្រុមលោក Diego Simeone នៅរដូវកាលនេះ។ Morata រកបានពីរគ្រាប់ក្នុង ៥ ប្រកួតចុងក្រោយ និងជាកីឡាករដែលស៊ុតបញ្ចូលទី នៅLa Liga អោយAt.Madrid បានច្រើនបំផុតគឺ 7 គ្រាប់។ដូច្នេះរង់ចាំមើលថាតើគាត់និងធ្វើបានល្អកម្រិតណា ពេលលេងប្រឈមនិង អតីតក្លឹបរបស់ខ្លួនមួយនេះ។
3.Vinicius Junior
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល បានអភិវឌ្ឍមត្ថភាពវាយលុកសម្រាប់ក្រុមលោកAncelloti បានយ៉ាងល្អ។ បើទោះបីជាស៊ុតបញ្ចូលទីបានតែមួយគ្រាប់គត់ក្នុងការប្រកួត ៥ លើកចុងក្រោយ ប៉ុន្តែ Vinicius គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទីពីររបស់ Real Madrid នៅ La Liga សម្រាប់រដូវកាលនេះពោលគឺ៦គ្រាប់ ។
2.Antoine Griezmann
ខ្សែប្រយុទ្ធអន្តរជាតិ បារាំងរូបនេះគឺជាកីឡាករដែលមានទម្រង់លេងច្រើនបំផុតរបស់ Atletico Madrid នាពេលបច្ចុប្បន្ន ហើយវត្តមានរបស់គាត់គឺជាមូលហេតុដែលអាចអោយក្រុមទទួលបានផ្លែផ្កាល្អ។Griezmann រកបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ ២ ដងក្នុងការបង្ហាញខ្លួនគ្រប់ការប្រកួត៥ដងចុងក្រោយ។ កីឡាករពាក់អាវស្លាកលេខ៨រូបនេះក៏បានឈរលេខរៀងទី២ដែលអាច Assists ច្រើនជាងគេនៅ La Liga រដូវកាលនេះពោលគឺ៦ដង។
1.Karim Benzema
ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិបារាំងរូបនេះគឺនៅតែដើរតួនាទីដ៏សំខាន់សម្រាប់ Real Madrid មកដល់ពេលនេះក្រោយរកបាន៤ គ្រាប់គ្រប់ក្របខណ្ឌប្រកួត ៥ដងចុងក្រោយ ខណៈ Benzema គឺជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងលីគរដូវកាលនេះ ដោយរកបាន៩គ្រាប់។វត្តមានរបស់គាត់នៅក្នុងការវាយប្រហារនៅតែជាគន្លឹះសម្រាប់ Carlo Ancelotti នៅក្នុងការជួបគ្នាដ៏សំខាន់នេះ។

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



