
Itauma ប្រើពេលមិនដល់ ១ទឹកស្រួលបួលផង ដើម្បីផ្តួល Whyte
ទំហំអក្សរ
តូច
ធំ
(រីយ៉ាដ)៖ កីឡាករប្រដាល់ទម្ងន់ធ្ងន់ Moses Itauma បានប្រើពេលត្រឹមតែ ១១៩វិនាទីប៉ុណ្ណោះ ដើម្បីបញ្ឈប់ Dallian Whyte ពោលគឺមិនដល់ ១ទឹកស្រួលបួលផង ក្នុងការប្រកួត ១២ទឺកនាចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សនេះមានន័យថា Itauma បានយកឈ្នះទាំង ១៣ប្រកួតតែម្តងក្នុងអាជីពប្រដាល់សកលរបស់លោក ដោយក្នុងនោះដែរ មាន ១១លើក គឺជាជ័យជម្នះតាមរយៈផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួតនៅពាក់កណ្តាលផ្លូវ។
នៅក្នុងការប្រកួតបើកឆាកទឹកទី១ នេះដែរ Itauma បានប្រើកណ្តាប់ដៃវាយសន្ធាប់ទៅលើ Whyte រហូតដួលអុកគូថនៅលើសង្វៀន និងជួបបញ្ហារបួសជើងផងដែរ ក្រោយពេលការពិនិត្យរបស់អាជ្ញាកណ្តាល Mikael Hook និងឈានដល់សម្រេចបញ្ចប់ការប្រកួតទាំងស្រុងតែម្តង។
Topics
អត្ថបទទាក់ទង

2 months ago .
134 Views
Itauma ប្រើពេលមិនដល់ ១ទឹកស្រួលបួលផង ដើម្បីផ្តួល Whyte