Close
Featured-Image
Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man City transfers: Forward on verge of LaLiga move after Serie A links shut downEverton open talks to sign Jack Grealish in season-long loan deal from Man City after Pep Guardiola dropped £100m star | The Sun

ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City ពី Aston Villa ក្នុងតម្លៃបំបែកកំណត់ត្រា 100 លានផោនក្នុងខែសីហា ឆ្នាំ 2021 ហើយបានបង្ហាញខ្លួនជាង150 ដង ដោយឈ្នះពានរង្វាន់ Premier League ចំនួន 3 និង Champions League ព្រមទាំងFA Cup ។ការផ្លាស់ទៅGoodision Park របស់Grealish គឺរូបគេមានបំណងចង់ជាប់ជម្រើសជាតិអង់គ្លេសឡើងវិញក្រោយខកចិត្តមិនអាចបង្ហាញខ្លួនព្រឹត្តការណ៍Euro 2024បាននោះ។

Pep Guardiola: Jack Grealish can enjoy a night out but must deliver on the pitch | The Independent
ប្រភព:BBC

វីដេអូ: Jack Grealish

វីដេអូ: Claudio Echeverri

អត្ថបទទាក់ទង
  • August 2025
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    25262728293031