
នៅទីបំផុតក្រុមអធិរាជសReal Madrid បានសម្រេចចិត្តដាក់លក់កីឡាករ Vinicius Jr ក្រោយពីការចរចាជាច្រើនខែជុំវិញកុងត្រាថ្មីបានជាប់គាំងហើយអ្វីដែលជាចំនុចដោះស្រាយមិនរួចនោះគឺ ខ្សែប្រយុទ្ធស្លាបរូបនេះបានធ្វើការទាមទារប្រាក់បៀវត្សរ៍ ស្មើនឹងតារាឆ្នើមជាសមាជិកចំណូលថ្មីគឺ Kylian Mbappé នេះតែម្តង។ មានន័យថាកីឡាករអន្តរជាតិប្រេស៊ីលរកបានប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណតែ៨លានអឺរ៉ុប៉ុណ្ណោះ ខណៈបច្ចុប្បន្នMbappe រកបាន ១៥ លានអឺរ៉ូឯណោះ។
ទោះបីជាមានលក្ខណ្ឌទិញផ្តាច់កុងត្រារហូតដល់ទៅ ១០០០លានអឺរ៉ុបសម្រាប់ Vinicius ប៉ុន្តែ Real Madrid ឥឡូវនេះបើកចំហរក្នុងការលក់ ប្រសិនបើការផ្តល់ជូនដ៏សំខាន់ណាមួយមកពីក្លឹបផ្សេងៗពិសេស
ក្រុមមកពី Saudi Pro League តែម្តង។គួររំលឹកថា Vinicius ពី Flamengo នៅរដូវក្តៅឆ្នាំ ២០១៨ ក្នុងតម្លៃ ៤៥ លានអឺរ៉ូ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គេនិងអស់សុពលភាពនៅខែមិថុនា ឆ្នាំ ២០២៧នេះ។
ប្រភពពីគេហទំព័រ Mundo Deportivo របស់អេស្បាញបានចុះផ្សាយថាក្លឹប Real Madrid សម្លឹងឃើញខ្សែប្រយុទ្ធ Erling Haaland មកជំនួសតំណែងរបស់ Vinicius ទោះយ៉ាងណាខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Man.City មានកិច្ចសន្យាបច្ចុប្បន្នជាមួយក្រុមរហូតដល់ឆ្នាំ ២០៣៤ឯណោះ។
ប្រភព:Yahoo&Goal

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



