Close
Featured-Image
ក្រោយស្មើគ្នាដោយមិនអស់ចិត្ត! ស្តេចប្រដាល់ Pacquiao ប្រកាសចង់ជួប Barrios ម្តងទៀត
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ ស្តេចប្រដាល់សកលហ្វីលីពីន Manny Pacquiao បានថ្លែងថា គាត់ចង់ជួប Mario Barrios ដែលជាម្ចាស់ខ្សែក្រវាត់ WBC Welterweight ម្តងទៀត ក្រោយទទួលបានលទ្ធផលស្មើគ្នាកាលពីម្សិលមិញនេះ។ ជាក់ស្តែង ចៅក្រមទី១ បានដាក់ពិន្ទុឱ្យកីឡាករម្ចាស់ផ្ទះអាមេរិក ដែលមានវ័យ ៣០ឆ្នាំ Barrios ឈ្នះ PacMan ១១៥-១១៣ ខណ:ចៅក្រម ២រូបផ្សេងទៀតបានដាក់ពិន្ទុស្មើគ្នា ១១៤-១១៤។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manny Pacquiao And Mario Barrios Both Keen On A Rematch After Stalemate

គួរកត់សម្គាល់ថា បន្ទាប់ពីប្រកាសលទ្ធផលស្មើគ្នានេះដែរ ខ្លាកំណាចចាស់វស្សាប្រចាំអាស៊ី វ័យ ៤៦ឆ្នាំ Pacquiao បានថ្លែងថា «ខ្ញុំគិតថា ខ្ញុំនឹងឈ្នះការប្រកួតនេះ។ វាគឺជាការប្រកួតដ៏ជក់ចិត្ត និងអស្ចារ្យបំផុត ក៏ព្រោះតែដៃគូរបស់ខ្ញុំគឺជាជើងខ្លាំង ដែលញុាំងឱ្យខ្ញុំចង់ប្រកួតម្តងទៀត»

យ៉ាងណាមិញ Pacquiao បានធ្វើការហ្វឹកហាត់ ត្រឹមតែ២ខែប៉ុណ្ណេាះ ក្រោយពីចូលនិវត្តន៍នាអំឡុងខែឧសភា ឆ្នាំ២០២៥ និងជាលើកដំបូងផងដែរ ចាប់តាំងពីឆ្នាំ២០២១ ដោយបានចាញ់កីឡាករគុយបា Yordenis Ugas របូតខ្សែក្រវាត់ WBA ថែមទៀតផង។

គួរជម្រាបផងដែរថា អស់រយៈពេល៦ឆ្នាំ ទៅហើយដែល Manny Pacquiao ប្រកួតមិនទាន់ឈ្នះ គិតចាប់តាំងពីឈ្នះ Keith Thurman ដោយពិន្ទុឯកច្ឆន្ទកាលពីឆ្នាំ ២០១៩ មកនោះ៕

Manny Pacquiao vs Mario Barrios: WBC welterweight championship | GMA News  Online

ប្រភព៖ BBC

អត្ថបទទាក់ទង
  • July 2025
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031