
ខ្សែបម្រើប្រយុទ្ធឆ្នើមវ័យក្មេងរបស់ក្លឹប Bayern Munich អាឡឺម៉ង់កីឡាករ Jamal Musiala បានបង្ហើបប្រាប់ពីឈ្មោះកីឡាដែលពិបាកលេងប្រឈមបំផុតក្នុងអាជីពដែលរូបគេទើបតែជួបប្រទះគឺខ្សែការពារកណ្តាលរបស់ក្រុមអធិរាជស Real Madrid កីឡាករ Antonio Rudiger ។ការពិតMusiala និង Rudiger គឺជាមិត្តរួមជាតិក្រុមអន្តរជាតិជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ប៉ុន្តែផ្ទុយទៅវិញពួកគេទាំងពីរបានប៉ះគ្នានៅក្នុងការប្រកួតក្របខណ្ឌ UEFA Champions League នៅពេលដែល Real Madrid និង Bayern Munich កន្លងមក។Musiala ដែលបច្ចុប្បន្នកំពុងជាសម្រាបកព្យាបាលរបួសកជើងរបស់គាត់ពេលប៉ះទង្គិចជាមួយ Paris Saint-Germain ក្រោយរងរបួសធ្ងន់ធ្ងរក្នុងអំឡុងការប្រកួតព្រឹត្តការណ៍ Club World Cup បានលើកឡើងថាៈយើងបានលេងទល់នឹង Real Madrid នៅ Champions League ហើយវាពិតជាពិបាកណាស់។ខ្ញុំបានស្គាល់គាត់(Rudiger)ពីរបីឆ្នាំហើយ បាទ វាមិនល្អទេក្នុងការលេងប្រឈមទល់ជាមួយគាត់។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សRudiger មានភាពទាក់ទាញចាប់តាំងពីបានចូលរួមជាមួយ Real Madrid ពី Chelsea នាពេលកន្លងមកទោះយ៉ាងណាអតីតកីឡាករក្រុមតោខៀវ Chelsea មិនអាចជួយក្រុមរបស់ Xabi Alonso ឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup បានទេ ខណៈពួកគេត្រូវ PSG ទម្លាក់ចេញស្របពេល Rudiger បានបង្កកំហុសនូវគ្រាប់បាល់ទី២ក្នុងលទ្ធផល PSG ៤:0 Real Madrid ។
ប្រភព:Dailypost
វីដេអូ:



