

ទោះបីជាបានលាគ្នាជាលើកចុងក្រោយសម្រាប់ការបង្ហាញខ្លួនការប្រកួតទល់និង PSG ដោយក្តីអាឡោះអាល័យជាពន់ពេករួចមកខ្សែបម្រើឆ្នើម Luka Modric បានបង្ហាញនូវរឿងពិសេសមិនធ្លាប់ជួប ជុំវិញលោកតា Florentino Perez ក្រោយបញ្ចប់ព្រឹត្តការណ៍ Club World Cup ។ Modric បានលើកឡើងប្រាប់គេហទំព័រ Marcaថាៈលោក Perez បានផ្តល់កិត្តិយសដល់ខ្ញុំគាត់ស្រក់ទឹកភ្នែក ខ្ញុំ្ខខ្លួនឯងស្ទើរតែមិនជឿ និង ស្រឡាំងកាំង ដោយមិនធ្លាប់ឃើញគាត់យំពីមុនមកទេ។ Modric បន្ថែមថាៈ ប្រធានក្លឹបមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំទីមួយដោយសារតែគាត់បាននាំខ្ញុំមកទីនេះ” ។ ចាប់តាំងពីពេលនោះមក គាត់តែងតែបង្ហាញក្តីស្រលាញ់ពិសេសដល់ខ្ញុំ ជាមួយទង្វើល្អរបស់គាត់។គាត់មានការស្រលាញ់ពិសេសចំពោះខ្ញុំព្រោះខ្ញុំមិនដែលឃើញលោកប្រធានយំដូច្នេះទេ។

គួររំលឹកថា Real ត្រូវបានធ្លាក់ចេញពីការប្រកួត ក្រោមកណ្តាប់ដៃ PSG ដែលបានយកឈ្នះដោយលទ្ធផល៤-0 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធនៅកីឡដ្ឋាន MetLife ក្នុង រដ្ឋ New Jersey ។ Modricបានបង្ហាញកាយវិការលាអ្នកគាំទ្រ និង ពោរពេញដោយមនោសញ្ចេតនា បន្ទាប់ពីបង្ហាញខ្លួន ការប្រកួតចុងក្រោយ ទល់នឹង PSG ហើយត្រូវបានអតីតមិត្តរួមក្រុមបច្ចុប្បន្នជាគ្រូបង្វឹកលោគXabi Alonso បានលួងលោម កីឡាករវ័យ ៣៩ ឆ្នាំ និងជាម្ចាស់ពានបាល់មាស ២០១៨រូបនេះយ៉ាងកក់ក្តៅ និង គោរពបំផុត។
ទោះយ៉ាងណាអតីតខ្សែបម្រើកណ្តាល សញ្ជាតិក្រូអាតពោរពេញដោយបទពិសោធន៍នៅមិនទាន់ព្យួរស្បែកជើងចូលនិវត្តន៍នោះទេក្រោយចាកចេញពី Real Madrid ខណៈរូបលោកទើបតែចូលរួមជាមួយ AC Milan ក្នុងខែកក្កដា បន្ទាប់ពីចុះកិច្ចសន្យារយៈពេលមួយឆ្នាំ នឹងពាក់អាវលេខ ១៤ បន្ទាប់ពីបញ្ចប់ការផ្លាស់ទៅ AC Milan នៅថ្ងៃចន្ទ។វីរបុរសក្រុមជម្រើសជាតិក្រូអាតរូបនេះ បានចាកចេញពីក្លឹបយក្ស La Liga ក្រោយចំណាយពេល១៣ ឆ្នាំនៅទីនោះ។
ប្រភព:Sportbible
វីដេអូទី១:
វីដេអូទី២:



