
ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Joao Pedro បាននិយាយថា Paris St-Germain បានបាត់បង់ជំហរភាពជាម្ចាស់ការរបស់ពួកគេប្រកបដោយកំហឹង និង ទុក្ខកង្វល់ការលើកឡើងរបស់កីឡាករចំណូលថ្មីក្រុមបានកើតមានឡើង បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup កាលពីថ្ងៃអាទិត្យ។ខ្សែប្រយុទ្ធប្រេស៊ីលវ័យ 23 ឆ្នាំបានដួលនៅលើទីលានប្រកួតក្រោយទទួលរងពីអ្នកចាត់ការក្លឹប PSG លោក Luis Enrique បានផ្ទុះកំហឹងក្រោយជ័យជំនះ 3-0 របស់ Chelsea នៅកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey ។ទោះបីជាអ្នកចាត់ការសញ្ជាតិអេស្បាញបានឆ្លើយតបថាវាជា លទ្ធផលនៃសម្ពាធនៃការប្រកួត ហើយថា ចេតនារបស់គាត់គឺបំបែកកីឡាករ ដូច្នេះស្ថានភាពមិនកាន់តែអាក្រក់ទៅៗ។
Joao Pedro ដែលបានស៊ុតបញ្ចូលទីគ្រាប់ទីបីរបស់ Chelsea បាននិយាយថា ខ្ញុំមិនចាំបាច់និយាយពីពួកគេទេ។ អ្នករាល់គ្នាចង់ឈ្នះការប្រកួតនេះ ហើយនៅទីបំផុត ខ្ញុំគិតថាពួកគេចាញ់ដោយកំហឹងនឹងមិនអស់ចិត្ត។ប៉ុន្តែនេះគឺជាបាល់ទាត់។ រឿងនេះបានកើតឡើង។ ឥឡូវនេះយើងត្រូវរីករាយជាមួយវាព្រោះយើងបានឈ្នះការប្រកួតនោះហើយ។
ការពិតដំបូងឡើយជម្លោះកើតមានឡើងក្រោយពីការប្រឈមមុខដាក់គ្នាកើតឡើងបន្ទាប់ពី Joao Neves របស់ PSG ត្រូវបានបណ្តេញចេញនៅជិតបញ្ចប់ការប្រកួតក្រោយរងការចោតប្រកាន់សម្រាប់ការទាញសក់របស់ខ្សែការពារ Marc Cucurella របស់ក្រុម Chelsea ។
ប្រភព:BBC
វីដេអូ

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


