Close
Sponsor ads Featured-Image
មកស្តាប់ការបកស្រាយរបស់គ្រូបង្វឹក PSG ក្រោយបង្ករឿងហេតុជាមួយ Joao Pedro
ទំហំអក្សរ
តូច
ធំ

ក្រោយបង្កបញ្ហាជាមួយ Joao Pedro បន្ទាប់ពីការប្រកួតបរាជ័យទល់និង Chelsea កាលពីថ្ងៃចន្ទនេះដោយលទ្ធផលមិនអាចតដៃរួចមក លោក Enrique ត្រូវបានមើលឃើញថាបានបង្កជម្លោះយកដៃទះចំផ្ទៃមុខកីឡាករ អន្តរជាតិប្រេស៊ីល Joao Pedro ធ្វើអោយកក្រើកការប្រកួតជាខ្លាំង។ទោះយ៉ាងណាអ្នកចាត់ការសញ្ជាតិអេស្បាញត្រូវបានដកស្រង់សម្តីដោយមានខ្លឹមសារថាៈខ្ញុំកំពុងព្យាយាមបំភាន់ស្ថានការណ៍ដែលប្រែប្រួល មិនធ្វើឲ្យវាកាន់តែអាក្រក់ពេកនោះទេក្រោយចប់ការប្រកួត។អ្នកចាត់ការសញ្ជាតិអេស្បាញបន្ថែមថាៈខ្ញុំមិនមានបញ្ហាក្នុងការបង្ហាញពីអារម្មណ៍របស់ខ្ញុំនៅចុងបញ្ចប់នៃការប្រកួតក្នុងកម្រិតខ្ពស់មួយនេះទេ។ វាជាភាពតានតឹងខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា។ វាមិនអាចទៅរួចទេក្នុងការប្រឈមបែបនេះ។ តែវាជាលទ្ធផលចុងក្រោយនៃសម្ពាធក្រោយបញ្ចប់ការប្រកួត។អតីតគ្រូបង្វឹក Barcelona បន្តថាៈខ្ញុំបានឃើញគ្រូបង្វឹក Chelsea លោក Maresca ខ្ញុំបានឃើញគាត់រុញអ្នកផ្សេងដូចគ្នា ហើយយើងត្រូវបំបែកកីឡាករទាំងអស់នោះ ខ្ញុំមិនដឹងថាសម្ពាធនោះមកពីណាទេ។ ប៉ុន្តែនេះគឺជាស្ថានភាពដែលយើងទាំងអស់គ្នាត្រូវតែចៀសវាង។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Club World Cup final descends into huge brawl as PSG manager Luis Enrique  SLAPS Chelsea's Joao Pedro in face | The Sun

ads

What happened? Luis Enrique explains Club World Cup brawl after PSG boss  sparks chaos with throat grab on Chelsea striker Joao Pedro | Goal.com
លោក Enrique ជាចុងក្រោយបន្ថែមថាៈយើងមិនមែនជាអ្នកចាញ់ គ្មានអ្នកចាញ់ទេ។ យើងជាម្ចាស់ជើងឯករង។ អ្នកចាញ់គឺជាអ្នកដែលបោះបង់ចោលការប្រកួត។ នៅក្នុងកីឡាកម្រិតខ្ពស់នេះមិនមានអ្នកចាញ់អ្វីឡើយ”។

Luis Enrique Downplays Clash After PSG's 3-0 Loss to Chelsea

ប្រភព:Goal

អត្ថបទកំពុងចាប់អារម្មណ៍៖
មកស្តាប់ Joao Pedro ប្រតិកម្មតបបែបនេះក្រោយរងអំពើហិង្សាពីសំណាក់គ្រូ​ PSG
featured image

ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Joao Pedro បាននិយាយថា Paris St-Germain បានបាត់បង់ជំហរភាពជាម្ចាស់ការរបស់ពួកគេប្រកបដោយកំហឹង និង ទុក្ខកង្វល់ការលើកឡើងរបស់កីឡាករចំណូលថ្មីក្រុមបានកើតមានឡើង បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup កាលពីថ្ងៃអាទិត្យ។ខ្សែប្រយុទ្ធប្រេស៊ីលវ័យ 23 ឆ្នាំបានដួលនៅលើទីលានប្រកួតក្រោយទទួលរងពីអ្នកចាត់ការក្លឹប PSG លោក Luis Enrique បានផ្ទុះកំហឹងក្រោយជ័យជំនះ 3-0 របស់ Chelsea នៅកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey ។ទោះបីជាអ្នកចាត់ការសញ្ជាតិអេស្បាញ​បានឆ្លើយតបថាវាជា លទ្ធផលនៃសម្ពាធនៃការប្រកួត ហើយថា ចេតនារបស់គាត់គឺបំបែកកីឡាករ ដូច្នេះស្ថានភាពមិនកាន់តែអាក្រក់ទៅៗ។អត្ថបទកំពុងចាប់អារម្មណ៍៖ មានរឿងត្រូវនិយាយគ្នា! ផ្ទូះជម្លោះរវាងគ្រូ PSG និង កីឡាករ Chelsea ក្រោយចប់ការប្រកួត(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Joao Pedro ដែល​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​បី​របស់ Chelsea បាន​និយាយ​ថា ខ្ញុំ​មិន​ចាំ​បាច់​និយាយ​ពី​ពួក​គេ​ទេ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • July 2025
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031