

(អាមេរិក)ទោះបីការប្រកួតបានដំណើរការយ៉ាងរលូនសម្រាប់ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់Fifa Club World Cup ប៉ុន្តែកំហឹងបានផ្ទុះឡើងបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup កាលពីព្រឹកថ្ងៃចន្ទនេះខណៈសកម្មភាពមួយបានផ្ទុះឡើងនៅពេល លោក Luis Enrique គ្រូបង្វឹក Paris Saint-Germain បានយកដៃរុញប្រៀបបីដូចទះកំភ្លៀងផ្ទៃមុខ កីឡាករ João Pedro របស់ Chelsea អោយដួលអុកគូដតែម្តងបើទោះបីជាមានការរារាំងពីសំណាក់កូនក្រុមគឺកីឡាករ Presnel Kimpembe យ៉ាងណាក៍ដោយ។សកម្មភាពមិនគួរអោយកើតមាននៅក្នុងពិភពបាល់ទាត់នេះបានកើតមានឡើង ក្រោយពីក្រុម Chelsea ផ្តួលក្រុម PSG ដោយលទ្ធផល ៣ទល់និង០នៅកីឡដ្ឋាន MetLife នារដ្ឋ New Jersey ដើម្បីឈ្នះពានរង្វាន់ Club World Cup ។
ការពិតដំបូងឡើងគេមិនដឹងថាមានរឿងអ្វីកើតឡើងរវាងខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Pedro និងអ្នកចាំទី Gianluigi Donnarumma របស់ PSG បានប្រឈមមុខដាក់គ្នា ហើយលោក Enrique បានព្យាយាមចូលទៅក្បែរអ្នកចាំទីកំពស់១ម៉ែត្រ៩៦សង់ទីម៉ែត្ររូបនេះហើយបានទប់អារម្មណ៍មិនបានក៍ រុញ Pedro ចំមុខដួលលើដីតែម្តង។ បន្ទាប់ពីមានការសម្របសម្រួលពីភាគីទាំងពីរ និងគណៈកម្មការនៃការប្រកួតបានធ្វើអោយពួកគេថមថយ និង ស្ងប់ចិត្តរៀងខ្លួន មុនការប្រគល់ពានចាប់ផ្តើមនោះ។គួរកត់សម្គាល់ថា២គ្រាប់បើកឆាករកបានដោយខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេស Cole Palmer និង បន្តអោយមិត្តរួមក្រុមចំណូលថ្មី Joao Pedro បន្ថែមគ្រាប់បាល់ នាំមុខ ៣គ្រាប់មុនចប់តង់ទីមួយ និងរក្សាលទ្ធផលរហូតចប់ការប្រកួត។

គេមិនទាន់ដឹងថាតើសកម្មភាពនេះធ្វើអោយអ្នកចាត់ការសញ្ជាតិអេស្បាញលោក Enrique ទទួលរងពិន័យយ៉ាងណាពី FIFA ព្រមជាមួយអ្នកពាក់ព័ន្ធដ៍ទៃទៀតក្នុងជម្លោះដ៍ស្រួចស្រាវដែលជាគម្រូអាក្រក់ក្នុងវិស័យបាល់ទាត់សម័យទំនើបមិនគួរអោយកើតមានឡើងនេះ។ ជាមួយគ្នានេះផងដែរការប្រកួតព្រឹត្តការណ៍ដ៍ធំនេះក៍បានការផ្តល់កិត្តិយសដ៍ខ្ពស់ខ្ពស់ពីសំណាក់លោកប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីប្រគល់ពានផងដែរ។
ប្រភព:Yahoo
វីដេអូ: Chelsea vs PSG
វីដេអូ ជម្លោះរវាងលោក Enrique និង Pedro

ក្រោយបង្កបញ្ហាជាមួយ Joao Pedro បន្ទាប់ពីការប្រកួតបរាជ័យទល់និង Chelsea កាលពីថ្ងៃចន្ទនេះដោយលទ្ធផលមិនអាចតដៃរួចមក លោក Enrique ត្រូវបានមើលឃើញថាបានបង្កជម្លោះយកដៃទះចំផ្ទៃមុខកីឡាករ អន្តរជាតិប្រេស៊ីល Joao Pedro ធ្វើអោយកក្រើកការប្រកួតជាខ្លាំង។ទោះយ៉ាងណាអ្នកចាត់ការសញ្ជាតិអេស្បាញត្រូវបានដកស្រង់សម្តីដោយមានខ្លឹមសារថាៈខ្ញុំកំពុងព្យាយាមបំភាន់ស្ថានការណ៍ដែលប្រែប្រួល មិនធ្វើឲ្យវាកាន់តែអាក្រក់ពេកនោះទេក្រោយចប់ការប្រកួត។អ្នកចាត់ការសញ្ជាតិអេស្បាញបន្ថែមថាៈខ្ញុំមិនមានបញ្ហាក្នុងការបង្ហាញពីអារម្មណ៍របស់ខ្ញុំនៅចុងបញ្ចប់នៃការប្រកួតក្នុងកម្រិតខ្ពស់មួយនេះទេ។ វាជាភាពតានតឹងខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា។ វាមិនអាចទៅរួចទេក្នុងការប្រឈមបែបនេះ។ តែវាជាលទ្ធផលចុងក្រោយនៃសម្ពាធក្រោយបញ្ចប់ការប្រកួត។អតីតគ្រូបង្វឹក Barcelona បន្តថាៈខ្ញុំបានឃើញគ្រូបង្វឹក Chelsea លោក Maresca ខ្ញុំបានឃើញគាត់រុញអ្នកផ្សេងដូចគ្នា ហើយយើងត្រូវបំបែកកីឡាករទាំងអស់នោះ ខ្ញុំមិនដឹងថាសម្ពាធនោះមកពីណាទេ។ ប៉ុន្តែនេះគឺជាស្ថានភាពដែលយើងទាំងអស់គ្នាត្រូវតែចៀសវាង។អត្ថបទកំពុងចាប់អារម្មណ៍៖ មកស្តាប់ Joao Pedro ប្រតិកម្មតបបែបនេះក្រោយរងអំពើហិង្សាពីសំណាក់គ្រូ PSG សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លោក Enrique ជាចុងក្រោយបន្ថែមថាៈយើងមិនមែនជាអ្នកចាញ់ គ្មានអ្នកចាញ់ទេ។ យើងជាម្ចាស់ជើងឯករង។ អ្នកចាញ់គឺជាអ្នកដែលបោះបង់ចោលការប្រកួត។ នៅក្នុងកីឡាកម្រិតខ្ពស់នេះមិនមានអ្នកចាញ់អ្វីឡើយ”។ ប្រភព:Goal



