
(អង់គ្លេស) Arsenal បានបំពេញការចុះហត្ថលេខានាំយកខ្សែបម្រើកណ្តាលសញ្ជាតិដាណឺម៉ាក Christian Norgaard ពីក្លឹប Brentford ក្នុងកិច្ចព្រមព្រៀងតម្លៃ ១៥ លានផោន។កីឡាករវ័យ ៣១ ឆ្នាំរូបនេះនិងចូលរួមជាមួយក្លឹបArsenal ក្នុងតម្លៃបង់ប្រាក់លើកដំបូងចំនូន១០ លានផោន ជាមួយនឹងប្រាក់បន្ថែម ៥ លានផោនទៀតទាក់ទងលើសមត្ថភាព និង លទ្ធផលជាក់ស្តែង ខណៈកាពីតែនក្រុម Brentford បានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំនាំជាមួយនឹងជម្រើសបន្ត១ឆ្នាំទៀត ។Norgaard បានចូលរួមជាមួយ Brentford ពី Fiorentina ក្នុងឆ្នាំ ២០១៩ ហើយបានក្លាយជាកីឡាករសំខាន់ ដោយបានដឹកនាំក្រុមរបស់គាត់ឡើងមកលេងនៅក្របខណ្ឌ EPL និងបានបង្ហាញខ្លួន ១៩៦ប្រកួត។គាត់គឺជាកីឡាករសមាជិកថ្មីទី ៣ របស់ Arsenal នៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចព្រមព្រៀងសម្រាប់កីឡាករអេស្ប៉ាញ Martin Zubimendi និង Kepa Arrizabalaga។
បច្ចុប្បន្នក្រុម Mikel Arteta បានកំពុងដុតដៃដុតជើងពង្រឹងតំបន់បម្រើកណ្តាលអោយបានរឹងម៉ាំ ខណៈពួកគេត្រៀមអនុញ្ញាតិអោយកីឡាករ Thomas Partey ចាកចេញពីទឹកដី Emirates នៅពេលដ៍ខ្លីខាងមុខ។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



