

កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។

មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ ២៦ឆ្នាំបានចំណាយពេលលេងអោយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសនេះកន្លងមក។ផ្ទុយទៅវិញមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Mbappe បានប្រាប់សារពត៌មានបារាំងAFP’ ថាប្រធានក្រុមមាន់គកបារំាងបានដកពាក្យបណ្តឹងប្រឆាំងនឹងអតីតក្លឹបរបស់គាត់វិញហើយ។
ក្រោយពីអតីតកីឡាករ PSG ជាទីកន្លែងដែលរូបគេរកបាន២៥៦គ្រាប់ក្នុងរយៈពេល៧រដូវកាល សម្រាប់ក្លឹបថ្មី Mbappe កីឡាករវ័យ២៦ឆ្នាំបន្តបញ្ចេញសមត្ថភាពរកបាន៤៣គ្រាប់ហើយពីការប្រកួតសរុប៥៦លើក និងរកបាន១គ្រាប់ចុងក្រោយពេលទម្លាក់Dortmund នៅវគ្គ ៨ក្រុមពានរង្វាន់ FIFA Club world Cup នេះ។
ប្រភព:



