

ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Luis Diaz បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Bayern Munich មុនពេលការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់កីឡដ្ឋានAllianz Arena ស្របពេលសាម៉ីខ្លួនមានសុពលភាពកិច្ចសន្យានៅត្រឹមឆ្នាំ២០២៧នេះបើយោងតាមគេហទំព័រ អាល្លឺម៉ង់ BILD បានចុះផ្សាយ។

សម្រាប់ម្ចាស់ជើងឯក EPL បានសម្រុកចូលក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខណៈ ក្រុមហង្សក្រហម បានសម្រេចការនាំយក Florian Wirtz, Jeremie Frimpong និង Milos Kerkez មករួមក្រុម។ ព្រមជាមួយការបាត់បង់ Diogo Jota បន្ទាប់ពីឈ្នះ Premier League ក្រុម Liverpool ហាក់ដូចជាមិនសប្បាយចិត្ត នោះទេ ខណៈក្រុមកំពុងស្វែងរកការកសាងក្រុមដ៏រឹងមាំមួយបន្ថែមទៀត។ ទោះយ៉ាងណាការមកដល់របស់ Wirtz ស្របពេលរបួសរបស់ Jamal Misiala អាចជាមូលហេតុនាំអោយ Diaz អតីតកីឡាករPorto សម្រេចចិត្តស្វែងរកក្លឹបថ្មី។
Diaz រកបាន១៣គ្រាប់ Assist ៥ដង ក្រោយចូលលេង៣៦ប្រកួតនៅរដូវកាលចាស់។
ប្រភព:Givemesport
វីដេអូ:
