

Arsenal បានសម្រេចចិត្តចុះហត្ថលេខាក្នុងការនាំយក កីឡាករ Viktor Gyokeres វ័យ២៧ឆ្នាំរបស់ក្រុម Sporting ជំនួសឱ្យខ្សែប្រយុទ្ធ RB Leipzigគឺ Benjamin Sesko មករួមក្រុមវិញ។គួររំលឹកថាSesko ខ្សែប្រយុទ្ធសញ្ជាតិវស្លូវាគីវ៍័យ២២ឆ្នាំមានកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្រស្ទើរតែបានចូលរួមជាមួយក្រុមកាំភ្លើងធំកាលពីខែមករាឆ្នាំមុន ប៉ុន្តែនៅទីបំផុតរូបគេបានចុះកិច្ចសន្យាថ្មីជាមួយក្រុមនៅលីកកំពូលអាឡឺម៉ង់ជំនួសវិញ ។ ទោះយ៉ាងណាពេលនេះលោក Andrea Berta នាយកផ្នែកកីឡាថ្មីរបស់ក្រុមកាំភ្លើងធំ Arsenal បាននឹងកំពុងដំនើរការចរចារយ៉ាងរលូននៅ ក្នុងកិច្ចពិភាក្សាជាមួយក្លឹប Sporting មកដល់ពេលនេះ ។

ប្រភពពីគេហទំព័រ The Independent បានលើកឡើងថាក្លឹប Arsenal មូលហេតុចម្បងទី១ដែល Arsenal បរាជ័យ និង ដកខ្លួនចេញពីSesso នោះគឺ តម្លៃខុសគ្នាយ៉ាងតិច ១០ លានអឺរ៉ូ ពីការស្នើសុំសម្រាប់តម្លៃខ្លួនSesko នូវតម្លៃទិញផ្តាច់កុងត្រាសរុបដល់ទៅ ៨០លានយូរ៉ូឯណោះ ។ជាមួយគ្នានេះផងដែរចំនុចទីពីរគឺលក្ខណ្ឌ ផ្ទាល់ខ្លួនជាមួយតំណាងរបស់ Sesko ក៏មានចំនុចមួយចំនួនជួបផលលំបាកផងដែរ។ ស្របពេលអ្នកចាត់ការសញ្ជាតិអេស្បាញលោក Arteta មើលឃើញដូច្នេះ បានបង្វែរគោលដៅមក Gyokeres ដែលជាម៉ាស៊ីនរកគ្រាប់បាល់របស់ Sporting CP ដើម្បិបំពេញចន្លោះប្រហោងកម្លាំងនៅប្រយុទ្ធកណ្តាលជួរមុខ មុនពេលដំណើរទេសចរណ៍ប្រកួតកំដៅសាច់ដុំមុនរដូវកាលរបស់ពួកគេចាប់ផ្តើមបានទាន់ពេលវេលានោះ។
ប្រភព:Dailypost
វីដេអូទី១:
Viktor Guyokeres
វីដេអូទី២
Benjamin Seesko

(USA)៖ ក្លឹបតោខៀវ Chelsea របស់អង់គ្លេស នឹងបន្តប៉ះក្រុមមកពីប្រេស៊ីល១ទៀតគឺ Fluminense ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ២០២៥ ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ។ Chelsea បានឆ្លងផុតវគ្គ៨ក្រុមនៃពាន៤ឆ្នាំម្តងនេះ តាមរយៈការយកឈ្នះគូប្រជែង Palmeiras មកពីប្រេស៊ីល ដោយលទ្ធផល ២-១ ដូចទៅនឹងលទ្ធផលរបស់ Fluminense ដែលបានទម្លាក់ Al-Hilal មកពីអារ៉ាប៊ីសាអូឌីតផងដែរនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតកីឡាករ Arsenal ម្នាក់ ជាប់បទចោទប្រកាន់៥ករណី ដោយ១ករណីទាក់ទងនឹងបទរំលោភ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរបញ្ជាក់ផងដែរថា អង់គ្លេសនៅសល់តែតោខៀវ១គត់ ដែលបានឡើងដល់វគ្គបន្តបន្ទាប់ ខណៈដែល Manchester City បានត្រឡប់ទៅផ្ទះវិញត្រឹមវគ្គ១៦ក្រុម ក្រោយចាញ់ Al-Hilal។ ជំនួបរវាង Chelsea និង Fluminense នឹងធ្វើឡើងនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅឯកីឡដ្ឋាន MetLife ស្ថិតក្នុងរដ្ឋ […]


