

គេហទំព័រ ESPN បានចុះផ្សាយថាក្លឹបអ្នកមានបុណ្យ Barcelona និងផ្តល់កុងត្រាដល់អ្នកចាំទីជើងចាស់ Wojciech Szczęsny ជាមួយកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំជាមួយក្លឹបក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានជួយក្លឹបឈ្នះពានរង្វាន់ក្នុងស្រុកចំនួនបីកាលពីរដូវកាលមុន។Szczęsny វ័យ 35 ឆ្នាំសញ្ជាតិប៉ូឡូញបានបង្ហើបប្រាប់ កាលពីខែឧសភាថា Barcelona បានផ្តល់ឱ្យគាត់នូវកិច្ចព្រមព្រៀងថ្មី តែសាម៉ីខ្លួនត្រូវការពេលវេលាដើម្បីពិចារណាលើសំណើនេះ។ចាប់តាំងពីពេលនោះមក Barcelona បាន បានចុះហត្ថលេខានាំយកអ្នកចាំទី Joan García ពី Espanyol ក្នុងតម្លៃ ២៥ លានអឺរ៉ូ (២៩.៤ លានដុល្លារ) ខណៈអ្នកចាំទីសញ្ជាតិអាឡឺម៉ង់ Marc-André ter Stegen នៅតែបន្តស្នាក់នៅក្លឹបដដែល គិតមកដល់ត្រឹមម៉ោងនេះ។

ប្រភព:ESPN
វីដេអូ

ក្រុមហង្សក្រហម Liverpool ក្រោយពីផ្តល់នូវកិត្តិយសដាក់អោយស្លាកអាវលេខ២០ របស់ Diego Jota ចូលនិវត្តន៍ ដើម្បីជាការគោរពដឹងគុណ ម្ចាស់ជើងឯក EPL បានសម្រេចបន្តផ្តល់នូវប្រាក់ឈ្នួលពលកម្មនឿយហត់ដែលមានក្នុងកិច្ចសន្យាប្រមាណ ១៤ម៉ឺនផោនក្នុងមួយសប្តាហ៍ជារៀងរហូតដល់ខែមិថុនា ឆ្នាំ២០២៧ឯណោះ ព្រមជាមួយប្រាក់ឧបត្តម្ភលើថ្លៃសិក្សាកូនៗទាំង៣របស់Jota ផងដែរ។គួររំលឹកថាវីរបុរសក្លឹបវ័យ ២៨ឆ្នាំរូបនេះដែលទើបទទួលមរណៈភាពកាលពីថ្ងៃទី ៣ កក្កដា ២០២៥ ជាមួយប្អូនប្រុសកំលុងពេលធ្វើដំណើរទៅប្រទេសអង់គ្លេសអោយទាន់ពេលហ្វឹកហាត់ជាមួយក្រុម Liverpool ប៉ុន្តែរូបគេបានជួយគ្រោះអកុសលមិននឹកស្មានដល់ជាមួយប្អូនប្រុស Andre Silva នៅតំបន់Zamora ភាគខាងជើង ឈាងខាងលិចប្រទេសអេស្បាញដោយឧបត្តហេតុគ្រោះថ្នាក់ចរាចរណ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រៅពីដាក់អាវស្លាកលេខ២០ចូលនិវត្តន៍ ! Liverpool បន្តខ្នះខ្នែងធ្វើរឿងសំខាន់មួយនេះដល់ Diogo Jota (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស v ប្រភព:thelensreport.uk វីដេអូ:

