Close
Sponsor ads Featured-Image
Estivao នៅតែមិនអាចជួយក្រុមនៅ FCW បាន!ទោះបីស៊ុតបញ្ចូលទីក្លឹបថ្មីរបស់ខ្លួនក៍ដោយ(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

Chelsea បានកក់កន្លែងរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ FIFA Club World Cup ជាមួយនឹងជ័យជម្នះលើក្លឹបប្រេស៊ីល Palmeiras ទោះបីជាកីឡាករចំណូលថ្មី Estevao Willian ស៊ុតបញ្ចូលទីទល់នឹងក្លឹបដែលគាត់ត្រៀមនឹងផ្លាស់ទៅចូលរួមក៏ដោយ។សម្រាប់ខ្សែបម្រើស្លាបឆ្នើម Cole Palmer បានស៊ុតបាល់បញ្ចូលទីនៅនាទីទី ១៦ ហើយបន្ទាប់ពីកីឡាករវ័យក្មេង Estevao បានតាមស្មើវិញនៅដើមតង់ទីពីរ ដោយការបញ្ជូនបាល់របស់ Malo Gusto នៅនាទីទី ៥៣។ទោះយ៉ាងណាគ្រាប់បាល់ចូលទីខ្លួនឯងGiay នៅនាទីទី៨៣ បានធ្វើអោយ Chelsea មានប្រៀបនិងទទួលបានជ័យជំនះតែម្តង។គួរកត់សម្គាល់ថាកីឡាករអន្តរជាតិប្រេស៊ីលវ័យ ១៨ ឆ្នាំ Estevao នឹងបញ្ចប់ការផ្ទេរទៅកាន់ Chelsea ក្នុងកិច្ចព្រមព្រៀងដែលអាចមានតម្លៃរហូតដល់ ៥២ លានផោន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Butterflies in your stomach' - Estevao Willian reveals 'anxiety' at Chelsea move as Palmeiras sensation prepares for Premier League adventure | Goal.com

ads

Chelsea edge Palmeiras to reach Club World Cup semis

Chelsea Advance to FIFA Club World Cup Semi-Final With 2–1 Victory Over Palmeiras - The Playoffs

ទន្ទឹមនឹងនេះដែរក្រុមតោខៀវបានផ្ដល់ឱកាសឱ្យកីឡាករ Joao Pedro ដែលទើបតែផ្ទេរពីBrighton ក្នុងតម្លៃ ៥០លានផោន កាលពីពីរថ្ងៃមុនចូលលេងលើកដំបូងប៉ុន្តែកីឡាករចំណូលថ្មី Liam Delap និង Levi Colwill ត្រូវបានពិន័យកាតលឿង ហើយត្រូវបានព្យួរសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលប្រធានក្រុម Reece James ទទួលរងរបួសក្នុងពេលកម្តៅសាច់ដុំ។Chelsea នឹងជួបប្រកួត ជាមួយ Fluminense ដែលទើបផ្តួល Al-Hilal ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey នៅថ្ងៃអង្គារ។
ប្រភព:BBC
វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រៅពីដាក់អាវស្លាកលេខ២០ចូលនិវត្តន៍ ! Liverpool បន្តខ្នះខ្នែងធ្វើរឿងសំខាន់មួយនេះដល់ Diogo Jota (មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool ក្រោយពីផ្តល់នូវកិត្តិយសដាក់អោយស្លាកអាវលេខ២០ របស់ Diego Jota ចូលនិវត្តន៍ ដើម្បីជាការគោរពដឹងគុណ ម្ចាស់ជើងឯក EPL បានសម្រេចបន្តផ្តល់នូវប្រាក់ឈ្នួលពលកម្មនឿយហត់ដែលមានក្នុងកិច្ចសន្យាប្រមាណ ១៤ម៉ឺនផោនក្នុងមួយសប្តាហ៍ជារៀងរហូតដល់ខែមិថុនា ឆ្នាំ​២០២៧ឯណោះ ព្រមជាមួយប្រាក់ឧបត្តម្ភលើថ្លៃសិក្សាកូនៗទាំង៣របស់Jota ផងដែរ។គួររំលឹកថាវីរបុរសក្លឹបវ័យ ២៨ឆ្នាំរូបនេះដែលទើបទទួលមរណៈភាពកាលពីថ្ងៃទី ៣ កក្កដា ២០២៥ ជាមួយប្អូនប្រុសកំលុងពេលធ្វើដំណើរទៅប្រទេសអង់គ្លេសអោយទាន់ពេលហ្វឹកហាត់ជាមួយក្រុម Liverpool ប៉ុន្តែរូបគេបានជួយគ្រោះអកុសលមិននឹកស្មានដល់ជាមួយប្អូនប្រុស Andre Silva នៅតំបន់Zamora ភាគខាងជើង ឈាងខាងលិចប្រទេសអេស្បាញដោយឧបត្តហេតុគ្រោះថ្នាក់ចរាចរណ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ បាក់ចង្កេះបាត់! ខ្សែបម្រើរូបនេះបដិសេធសំណើរ Barcelona ហើយបន្តកុងត្រាថ្មីជាមួយសុពលភាពពិតជាភ្ញាក់ផ្អើល(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស   v ប្រភព:thelensreport.uk វីដេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង
  • July 2025
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031