

បរទេសៈ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ មានហេតុការណ៍គួរឱ្យសោកស្តាយកើតឡើងខាងក្រៅកីឡដ្ឋាន RCDE មុនការប្រកួត Derby La Liga រវាងក្រុម Barcelona និង Espanyol។ រថយន្តម៉ាក Peugeot 208 ពណ៌សមួយ ដោយអ្នកបើកបរជាស្ត្រីវ័យប្រហែលចន្លោះពី ៤៥ ដល់ ៥៥ ឆ្នាំ បានបើកបុកចូលមកក្នុងក្រុមអ្នកគាំទ្រ បណ្តាលឱ្យមានអ្នករងរបួសចំនួន ១៣នាក់។

ក្នុងចំណោមអ្នករងរបួសនោះ មាន ៤នាក់ត្រូវបានដឹកទៅមន្ទីរពេទ្យភ្លាមៗ ហើយម្នាក់មានការរងរបួសធ្ងន់ដល់ខូចជើង ខណៈអ្នកដទៃទៀតរងរបួសស្រាល ហើយត្រូវបានព្យាបាលនៅនឹងទីតាំងតែម្តង។ ស្ត្រីបើកបរត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងការបើកបរបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ និងបង្ករឲ្យមានការរងរបួស។ អាជ្ញាធរមានការសង្ស័យថា ហេតុការណ៍នេះអាចមានមូលហេតុមកពីការបាត់ម្ចាស់គ្រប់គ្រងរថយន្ត។
ក្រោយហេតុការណ៍បានធ្វើឲ្យការប្រកួតបានផ្អាកសិន ប៉ុន្តែត្រូវបានបន្តវិញបន្ទាប់ពីបញ្ជាការបានបញ្ជាក់ថា គ្មានគ្រោះថ្នាក់បន្ថែមទៀតចំពោះអ្នកទស្សនា ខណៈចប់ការប្រកួតក្រុម Barcelona បានឈ្នះ ២-០ ហើយគ្រងជើងឯក La Liga៕
Espanyol-Barcelona 15/05/2025 pic.twitter.com/dJd2C50IAY
— FootballDoNorte (@footballdonorte) May 15, 2025

(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ សឹងមិនគួរឲ្យជឿ! Fluminense អាចផ្តួល Inter Milan ឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible



