
(ប្រេស៊ីល)៖ គ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Carlo Ancelotti បានព្រមព្រៀងក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិសាំបាប្រេស៊ីល រហូតដល់ឆ្នាំ២០២៦ ពោលគឺក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។ មុនពេលចាកចេញពី Real Madrid លោក Ancelotti បានឈ្នះពានរង្វាន់ធំៗប្រចាំទ្វីបអឺរ៉ុប UEFA Champions League ២លើក ពីការវិលត្រលប់ទៅដឹកនាំអធិរាជសជាលើកទី២ ពោលគឺក្នុងឆ្នាំ២០២២ និងចុងក្រោយឆ្នាំ២០២៤ មុនពេលក្រុមការពារតំណែងជើងឯក La Liga ហាលអាវត្រឹមវគ្គ៨ក្រុម ក្រោមថ្វីជើងរបស់កាំភ្លើងធំ Arsenal នារដូវកាលនេះ។
គ្រូបង្វឹកដែលមានបទពិសោធន៍ដ៏ច្រើនរូបនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការទន្ទឹងរង់ចាំពាន World Cup ក្នុងរយៈពេល ២៤ឆ្នាំ ពោលគឺចាប់តាំងពីពួកគេបានឈ្នះចុងក្រោយកាលឆ្នាំ២០០២ នៅជប៉ុន និងកូរ៉េខាងត្បូង ជាពេលដែល Ronaldo ស៊ុតបាន ៨គ្រាប់ផងដែរ។
មួយវិញទៀត លោក Ancelotti នឹងត្រូវបានគេរំពឹងថាធ្វើបានល្អ ដ្បិតធ្លាប់ធ្វើការជាមួយកីឡាករប្រេស៊ីលស្រាប់មានដូចជា Eder Militao, Vinicius Jr, Rodrygo, Casemiro និង Endrick ជាដើម នៅអំឡុងពេលដឹកនាំ Real Madrid ដែលឈ្នះ UCL បាន ៣លើក និង ២លើកជាមួយ AC Milan របស់អ៉ីតាលី៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



