Close
Sponsor ads Featured-Image
គ្រូតា Arsene Wenger ស្នើឲ្យកែប្រែច្បាប់ Offside ថ្មី
ទំហំអក្សរ
តូច
ធំ

បរទេស លោក Arsene Wenger ដែលជាប្រធានអភិវឌ្ឍន៍បាល់ទាត់សកលរបស់ FIFA បានស្នើឱ្យមានការកែប្រែច្បាប់ក្រៅល្បែង (Offside) តាមរយៈការយកត្រឹមតែដងខ្លួនប៉ុណ្ណោះ។ អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានស្នើឱ្យមានចាប់ offside ត្រឹមតែដងខ្លួន ដោយមិនគិតទៅលើផ្នែកផ្សេងនៃរាងកាយឡើយ មានន័យថា ឱ្យតែដងខ្លួនស្ថិតនៅលើបន្ទាត់ដូចគ្នារវាងខ្សែប្រយុទ្ធ និងការពារ គឺពុំមានការចាប់ offside ដូចមុនទៀតនោះឡើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

New Offside Rule Football

ads

គួរកត់សម្គាល់ផងដែរថា ការចាប់ Offside ច្បាស់ៗនាពេលបច្ចុប្បន្ននេះ សូម្បីតែចុងជើង និងម្រាមដៃ គឺភាគច្រើនត្រូវបានផ្តល់ដោយ VAR។ បុរសសញ្ជាតិបារាំងលោក Wenger ក៏បានបញ្ជាក់បន្ថែមថា ប្រព័ន្ធថ្មីនេះបានកំពុងប្រើប្រាស់សាកល្បង ក្នុងការប្រកួតកម្រិតយុវជននៅប្រទេសអ៉ីតាលី និងនៅតំបន់ផ្សេងទៀតជាបន្តបន្ទាប់ មុនឈានដល់ការសម្រេចចុងក្រោយ អាចដល់ឆ្នាំ២០២៦៕

Arsene Wenger: Arsenal are now proving they are title contenders | Football  News | Sky Sports

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
Bayern Munich មិនអាចផ្តួល PSG នៅគ្នាតែ៩នាក់ហើយថែមទាំងខ្សែបម្រើឆ្នើមក៍រងរបួសកជើងធ្ងន់ធ្ងរទៀត(មាន១វីដេអូ)
featured image

ក្លឹបជើងឯកបារាំង Paris St-Germain បានយកឈ្នះលើជើងឯកអាឡឺម៉ង់ Bayern Munich ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍FIFA Club World Cup ក្នុងការប្រកួតដ៍តានតឹងខណៈខ្សែបម្រើឆ្នើមវ័យក្មេង Jamal Musiala បានរងរបួសបាក់កជើងឆ្វេងយ៉ាងធ្ងន់ធ្ងរទៅបន្ទាប់ពីការប្រជែងពាំងខ្លួនពីកីឡាករខ្សែការពារ Willian Pacho និងបន្តប៉ះទង្គិចពីសំណាក់អ្នកចាំទីGianluigi Donnarumma នៅមុនបញ្ចប់ការប្រកួតតង់ទី១នៅ កីឡាដ្ឋានMercedes- Benz។ មានការរីះគន់និងចំអកយ៉ាងច្រើនទៅលើអ្នកចាំទីអន្តរជាតិអ៊ីតាលី Donnarumma ក្រោយពី Musiala រងរបួសធ្ងន់ធ្ងរខណៈសាម៉ីខ្លួនបានលត់ជង្គង់សម្រក់ទឹកភ្នែកសម្រាប់កំហុសអចេតនា នេះខណៈកីឡាករ PSG និង Bayern Munich បានឈរមើលយ៉ាងយកចិត្តទុកដាក់ពេលគ្រូពេទ្យព្យាយាមសង្គ្រោះបឋមលើ Musiala ព្រមទាំងមជ្ឈដ្ឋានបាល់ទាត់ក៏ដូចជាប្រិយមិត្តគាំទ្រជូនពរអោយ Musiala ឆាប់បានជាសះស្បើយ ហើយបើពិនិតលើស្ថានភាពរបួសក៍ប្រើរយៈពេលមិនតិចជាង១ឆ្នាំដែរមើលទៅ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich មិនអាចផ្តួល PSG នៅគ្នាតែ៩នាក់ហើយថែមទាំងខ្សែបម្រើឆ្នើមក៍រងរបួសកជើងធ្ងន់ធ្ងរទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះយ៉ាងណាកីឡាករអន្តរជាតិអេក្វាឌ័រ Pacho បានទទួលបានកាតក្រហមក្រោយបង្កកំហុសលើកីឡាករ Leon Goreztska នៅនាទីទី ៨២ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • May 2025
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031