ឯកសណ្ឋានបាល់ទាត់ក្រុមជម្រើសជាតិប្រេស៊ីលដែលបានរៀបចំឡើងសម្រាប់អធិរាជបាល់ទាត់ប្រេស៊ីលលោក Pele នៅមុនការប្រកួតលក្ខណៈអន្តរជាតិចុងក្រោយរបស់គាត់ ត្រូវបានប៉ាន់ប្រមាណថាបានដាក់លក់បានប្រាក់ក្នុងតម្លៃរហូតដល់ទៅ ៣0,000 ផោន ឯណោះ។ ប្រភពពីលោក Hansons Auctioneers បានបញ្ជាក់ថាៈ វាគឺជាអាវមួយក្នុងចំណោមអាវលេខ១០ចំនួនពីរដែលផលិតសម្រាប់ការប្រកួតអោយប្រេស៊ីលក្នុងឆ្នាំ ១៩៧១ទល់នឹងយូហ្គោស្លាវី។
ប៉ុន្តែការពិតគឺលោក Pele មិនបានពាក់វាចូលរួមនៅក្នុងការប្រកួតទេ ហើយបានប្រគល់ទៅឲ្យអ្នកម៉ាស្សាឈ្មោះ Abilio Jose de Silva ជំនួសវិញ។ បច្ចុប្បន្នអាវនេះត្រូវបានក្លាយជាកម្មសិទ្ធិដោយអ្នកគ្រប់គ្រងភោជនីយដ្ឋាននៅ Shropshire ប្រទេសអង់គ្លេសខណៈដែលម្ចាស់កម្មសិទ្ធិចង់យកវាទៅដាក់ តាំងនៅក្នុងសារមន្ទីរបាល់ទាត់នៅពេលអនាគត។ទោះយ៉ាងណាអាវនេះនឹងត្រូវដាក់លក់បន្តនៅ Derbyshire នាថ្ងៃទី ១៥ ខែកុម្ភៈខាងមុខបន្តទៀត ជាមួយនឹងលិខិតបញ្ជាក់ភាពត្រឹមត្រូវពីកូនស្រីរបស់អ្នកម៉ាស្សា។
សម្រាប់ម្ចាស់អាវដែលបានលក់វាមានវ័យ៣៣ ឆ្នាំ រូបនេះមិនចង់បង្ហាញអត្តសញ្ញាណរបស់គាត់បាននិយាយថាគាត់បានទិញវាពីអ្មកដើរប្រមូលឯកជនក្នុងឆ្នាំ ២០២០ ។គាត់បានបន្តថា: វាជាវត្ថុអនុស្សាវរីយ៍បាល់ទាត់ដ៏អស្ចារ្យមួយដែលត្រូវបានថែរក្សា។ ឥឡូវនេះខ្ញុំមានអារម្មណ៍ថាវាសមនឹងទទួលបាននូវតម្លៃដ៏ធំនៅដំណាក់កាលចុងក្រោយនេះ ហើយវាអាចនិងត្រូវបានគេយក ត្រលប់ទៅប្រទេសប្រេស៊ីលវិញ ។
Pele បានទទួលមណៈភាពនៅក្នុងខែធ្នូឆ្នាំមុន ក្នុងនាមជាអតីតកីឡាករតែម្នាក់គត់ដែលឈ្នះពាន World Cup បីដង ហើយត្រូវបានជាប់ ឈ្មោះថា FIFA’s Player of the Century ក្នុងឆ្នាំ ២០០០។Pele ត្រូវបានគេទទួលស្គាល់ថាបានស៊ុតបញ្ចូលទីកំណត់ត្រាពិភពលោកចំនួន ១,២៨១ គ្រាប់ក្នុងការបង្ហាញខ្លួន ១,៣៦៣ប្រកួត ក្រោយចំណាយពេលក្នុងអាជីពរយៈពេល ២១ ឆ្នាំ ដោយរកបាន៧៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៩២លើកសម្រាប់ក្រុមសាំបាប្រេស៊ីល។
អង់គ្លេស៖ លោក Roy Keane បានចូលរួមក្នុងការប្រឈមមុខគ្នាដ៏ក្តៅគគុកជាមួយអ្នកគាំទ្រក្លឹប Ipswich Town បន្ទាប់ពី Manchester United បានត្រឹមស្មើគ្នា ១:១ នៅ Premier League។ នៅក្នុងវីដេអូ លោក Keane បាននិយាយថា៖ “ខ្ញុំនឹងរង់ចាំអ្នកនៅចំណតឡាន ហើយយើងអាចពិភាក្សាគ្នាបាន!”៕អត្ថបទកំពុងចាប់អារម្មណ៍៖ ក្តៅដូចបាយពុះ! លោក Roy Keane ប្រឈមមុខ និងបោះពាក្យប៉ុន្មានឃ្លាទៅហ្វេន Ipswich (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូខាងក្រោម ឲ្យកាន់តែជ្រាបច្បាស់៖ Roy Keane’s just offered an Ipswich fan out in the car park😭😭😭 “I’ll wait for you in the […]