

ខ្សែការពាររបស់ក្លឹប Brentford គឺ Sepp van den Berg បានបង្ហើបថា វាជាក្តីស្រមៃរបស់គេក្នុងការត្រលប់ទៅកាន់ក្រុម Liverpool ម្តងទៀត។ Van den berg បានចូលរួមជាមួយ Brentford ក្នុងតម្លៃ២៥លានផោនក្នុងរដូវក្តៅ បន្ទាប់បញ្ចប់ភារកិច្ចលេងឲ្យក្រុម Liverpool ក្នុងការប្រកួត Pre-Season ខណៈរដូវកាលមុនរូបគេលេងនៅ Mainz ក្នុងលក្ខខណ្ឌខ្ចីជើង ។ បុរសវ័យ២៣ឆ្នាំរូបនេះបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសជង្គង់ ។ ទោះបីជាយ៉ាងណាមិញ រដូវកាលនេះរូបគេបានបង្ហាញខ្លួនឲ្យក្រុមរបស់លោក Thomas Frank ចំនួន២៤លើកមកហើយ ។

ទោះបីជាយ៉ាងណាមិញក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះជាមួយនឹង VoetbalPrimeur, Vanden Berg បានបង្ហើបថារូបគេពិតជាមានការខកចិត្តដែលសម្រេចចិត្តចាកចេញពីក្រុមដែលកំពុងដណ្តើមពានរង្វាន់ Premier League នៅរដូវកាលនេះ ។ Van den Berg បាននិយាយថា ”ខ្ញុំនិយាយជាមួយនឹងលោក Arne Slot ប៉ុន្តែមុនកិច្ចប្រជុំខ្ញុំបានសម្រេចចិត្តរួចហើយថា ខ្ញុំចង់ចាកចេញ បើសិនមិនបានចូលលេងនោះទេ។ ដែលនេះជាអ្វីដែលបានកើតឡើងនាពេលបច្ចុប្បន្ន ហើយជួយឲ្យខ្ញុំអាចអភិវឌ្ឃន៍ខ្លួនឯងបាន ។ ខ្ញុំក្បត់ខ្លួនឯង បើសិនខ្ញុំនិយាយខ្ញុំការវិលត្រលប់ទៅកាន់ Liverpool មិនមែនជាក្តីស្រមៃរបស់ខ្ញុំទេនោះ ។ ប៉ុន្តែឥឡូវនេះខ្ញុំគិតថា វាល្អសម្រាប់ក្នុងការទទួលបានឪកាសបង្ហាញខ្លួនឲ្យបានច្រើន”៕

(អង់គ្លេស)៖ ក្លឹបបាល់ទាត់តោខៀវ Chelsea បានលក់អ្នកចាំទី Kepa Arrizabalaga ឱ្យទៅគូប្រជែងក្នុងលីគ Premier League គឺក្រុមកាំភ្លើងធំ Arsenal ក្នុងតម្លៃតែ ៥លានផោន ប៉ុណ្ណេាះ ខណៈដែលទិញពីក្លឹបអេស្ប៉ាញ Athletic Bilbao មានតម្លៃថ្លៃរហូតដល់ទៅ ៧១លានផោន ឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីឈ្នះ Juventus ! ប៉ុន្តែហ្វេន Real លែងមានទំនុកចិត្តលើខ្សែការពារឆ្នើមរូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បន្ទាប់ពីចុះកិច្ចសន្យាកុងត្រារួចរាល់ Kepa បានថ្លែងថា «ខ្ញុំពិតជារីករាយខ្លាំងក្នុងការដែលមកដល់ទីនេះ។ ខ្ញុំពិតជាចាប់អារម្មណ៍ និងកំពុងទន្ទឹងរង់ចាំការប្រកួតប្រជែង ដើម្បីបង្ហាញពីគោលដៅជាមួយក្លឹបថ្មីនេះ នៅពេលបានជជែកជាមួយអ្នកចាត់ការទូទៅ លោក Mikel Arteta ដោយសុទ្ធតែស្រេកឃ្លានជ័យជម្នះដូចគ្នា»៕ ប្រភព៖ BBC