

បរទេសៈ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាក្នុងការធ្វើការវះកាត់ជង្គង់ជាលើកទី២ សម្រាប់ខ្សែការពាររបស់ខ្លួនគឺ Takehiro Tomiyasu បន្ទាប់ពីបញ្ហារបួសរបស់គេបន្តធ្វើទុក្ខ ។
ខ្សែការពារជនជាតិជប៉ុនរូបនេះបានបង្ហាញវត្តមានត្រឹមតែ៦នាទីប៉ុណ្ណោះនៅក្នុងរដូវកាលនេះ បន្ទាប់ពីធ្វើការវះកាត់ម្តងរួចមកហើយកាលពីឆ្នាំ២០២៣ ។ ទោះបីជាបានវិលចូលទីលានវិញនៅខែតុលាឆ្នាំ២០២៤ក៏ដោយ ប៉ុន្តែ Tomiyasu ហាក់មិនសូវអាចបង្ហាញវត្តមានឡើយ ខណៈបច្ចុប្បន្ន Arsenal កំពុងធ្វើការពិចារណាក្នុងការធ្វើការវះកាត់ម្តងទៀត ក្រោយរបួសរបស់គេហាក់បន្តធ្វើទុក្ក ៕

››

(អង់គ្លេស)៖ ក្លឹបបាល់ទាត់តោខៀវ Chelsea បានលក់អ្នកចាំទី Kepa Arrizabalaga ឱ្យទៅគូប្រជែងក្នុងលីគ Premier League គឺក្រុមកាំភ្លើងធំ Arsenal ក្នុងតម្លៃតែ ៥លានផោន ប៉ុណ្ណេាះ ខណៈដែលទិញពីក្លឹបអេស្ប៉ាញ Athletic Bilbao មានតម្លៃថ្លៃរហូតដល់ទៅ ៧១លានផោន ឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីឈ្នះ Juventus ! ប៉ុន្តែហ្វេន Real លែងមានទំនុកចិត្តលើខ្សែការពារឆ្នើមរូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បន្ទាប់ពីចុះកិច្ចសន្យាកុងត្រារួចរាល់ Kepa បានថ្លែងថា «ខ្ញុំពិតជារីករាយខ្លាំងក្នុងការដែលមកដល់ទីនេះ។ ខ្ញុំពិតជាចាប់អារម្មណ៍ និងកំពុងទន្ទឹងរង់ចាំការប្រកួតប្រជែង ដើម្បីបង្ហាញពីគោលដៅជាមួយក្លឹបថ្មីនេះ នៅពេលបានជជែកជាមួយអ្នកចាត់ការទូទៅ លោក Mikel Arteta ដោយសុទ្ធតែស្រេកឃ្លានជ័យជម្នះដូចគ្នា»៕ ប្រភព៖ BBC

