

ជាការប្រកួតប្រជែងដើម្បីចំណាត់ថ្នាក់កំពូលទាំងបួន(Top ៤)នៅក្នុងក្របខ័ណ្ឌ Premier League រវាងក្រុមManchester City និង Chelsea និងត្រូវធ្វើការប្រកួតនៅកីឡដ្ឋាន Etihad នៅរាត្រីថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត។ ក្រុមទាំងពីរប៉ះគ្នាជាលើកដំបូងចាប់តាំងពីថ្ងៃបើករដូវកាលក្នុងខែសីហាឆ្នាំមុន ខណៈ Man.City ទើបតែទទួលបានជ័យជម្នះ ២-0 នៅកីឡដ្ឋាន Stamford Bridge លើក្រុមម្ចាស់ផ្ទះពេលនោះ។ សម្រាប់ ៦ប្រកូតចុងក្រោយរបស់ Man.City គឺឈ្នះ៣ស្មើ២និងចាញ់១ បច្ចុប្បន្នឈរនៅលេខរៀងទី៥ ខណៈ Chelsea បច្ចុប្បន្នឈរនៅលេខរៀងទី៤ក្រោយប្រកួត៦ដងស្មើ៣ចាញ់២ឈ្នះ១។
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយ Chelsea មិនដែលឈ្នះ Man.City ទេពោលគឺMan.City ឈ្នះ៣និងស្មើ២ដង ខណៈការប្រកួតចុងក្រោយបង្អស់គឺ Man.City ផ្តួលChelsea ដល់ផ្ទះក្នុងលទ្ធផល ២ទល់និង០ កាលពីខែសីហា ២០២៤។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Man.City
ខ្សែការពារ Ruben Dias របស់ Man City បានស្នើសុំដូរនៅតង់ទី ១ ក្នុងការបរាជ័យក្រោមស្នាដៃក្រុម PSG ក្រោយមកគ្រូបង្វឹកលោក Guardiola បានបញ្ជាក់ថាគាត់នឹងខកខានការប្រកួតនៅថ្ងៃសៅរ៍ដោយសាររបួស។ Nathan Ake, Jeremy Doku (ទាំងពីរមិនបានបញ្ជាក់), Oscar Bobb (កាយសម្បទា) និង Rodri (ACL) ទាំងអស់នៅតែអវត្តមាន ខណៈ Kyle Walker បានផ្ទេរទៅAC Milan ក្នុងលក្ខណ្ឌខ្ចីជើង។ទោះយ៉ាងណាMan.City ស្វាគមន៍កីឡាករចំណូលថ្មីចំនួនបីនាក់ក្នុងសប្តាហ៍នេះ គឺ Omar Marmoush, Abdukodir Khusanov និង Vitor Reis ដូច្នេះពួកគេទាំងអស់គ្នាកំពុងប្រជែងគ្នាក្នុងការបង្ហាញខ្លួនជាលើកដំបូងទល់ Chelsea ក្រោយពីបានចូលរួមក្នុងការហ្វឹកហាត់យ៉ាងពេញលេញរួចមក។

Jack Grealish អាចនៅជាកីឡាករបម្រុង ប៉ុន្តែ Savinho កីឡាករប្រេស៊ីលអាចលេងនៅផ្នែកខាងឆ្វេង ខណ Kevin De Bruyne ធ្លាប់បានស៊ុតបញ្ចូលទី ៥ គ្រាប់នៅ Premier League ទល់នឹងអតីតក្រុម Chelsea អាចលេងនៅបម្រើកណ្តាលគាំទ្រខ្សែប្រយុទ្ធកណ្តាល Erling Haaland ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ortega; Lewis, Stones, Akanji, Gvardiol; Kovacic, Bernardo; Foden, De Bruyne, Savinho; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-១-៤-១
៣.ពត៌មានក្រុម(ភ្ញៀវ)Chelsea
សម្រាប់ Chelsea មិនមានកីឡាករ Romeo Lavia (សាច់ដុំ), Wesley Fofana (សរសៃពួរ), Benoit Badiashile (ភ្លៅ) និង Mykhaylo Mudryk (ជាប់បម្រាម) ដូច្នេះពួកគេទាំងអស់នៅតែមិនអាចដាក់អោយចូលលេង ខណ Levi Colwill (មិនបានបញ្ជាក់) និង Enzo Fernandez (សាច់ដុំ) ។ទោះបីជា Robert Sanchez បានទទួលខុសត្រូវរបូតគ្រាប់បាល់៤គ្រាប់ក្នុងរដូវកាលនេះ រួមទាំងការប្រកួតចុងក្រោយរបស់គាត់ជាមួយនឹងក្រុម Wolves កាលពីលើកមុនប៉ុន្តែគ្រូបង្វឹកអ៊ីតាលីលោក Enzo Maresca នៅតែដាក់អោយរូបគេចូលលេង។ កាពីតែនក្រុម Reece James នៅមិនទាន់ច្បាស់ថាអាចចូលេងការប្រកួតក្របខ័ណ្ឌ Premier League ឡើងវិញដែរឬទេ ដូច្នេះ Malo Gusto អាចត្រូវបានកោះហៅមកវិញនៅខ្សែការពារស្តាំ ខណៈដែល Kiernan Dewsbury-Hall អាចរក្សាកន្លែងចាប់ផ្តើមរបស់គាត់ក្នុងខ្សែបម្រើកណ្តាលជាមួយនឹង Moises Caicedo ប្រសិនបើEnzo Fernandez មិនបានចូលលេង។អតីតយុវជនដែលជាខ្សែបម្រើស្លាបរបស់ក្លឹប Man City គឺកីឡាករ Jadon Sancho នឹងត្រូវជំរុញឱ្យចាប់ផ្តើមនាំមុខ Madueke ឬ Pedro Neto ខណៈដែលតារាឆ្នើម Cole Palmer ដែលជាអតីតកីឡាកររបស់ក្លឹប City គ្រោងនឹងបន្តតួនាទីស្លាបកណ្តាល-ស្តាមនៅពីក្រោយខ្សែប្រយុទ្ធ Nicolas Jackson ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Sanchez; Gusto, Tosin, Colwill, Cucurella; Dewsbury-Hall, Caicedo; Neto, Palmer, Sancho; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ២:២ Chelsea
ប្រភព:whoscored &sportsmole&90min

ក្រុមហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកកីឡាករ Milos Kerkez ពីក្លឹបគូប្រជែង Bournemouth បន្ទាប់ពីបានដំណើរការចរចារជាច្រើនខែអំពីអនាគតរបស់ខ្សែការពារស្លាបឆ្វេងរូបនេះ។Kerkez នឹងក្លាយជាកីឡាករខ្សែការពារដែលមានតម្លៃថ្លៃជាងគេបំផុតម្នាក់ ខណៈក្រុមជើងឯកអង់គ្លេសបានយល់ព្រមបង់ប្រាក់ឱ្យ Bournemouth ប្រមាណ៤០លានផោនសម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះ។គេហទំព័រ The Athletic បានចុះផ្សាយថាៈ កីឡាករអន្តរជាតិហុងគ្រីបានយល់ព្រមលើកិច្ចសន្យារយៈពេលប្រាំឆ្នាំដែលនឹងធ្វើអោយគាត់មានសុពលភាពនៅទឹកដី Merseyside រហូតដល់ឆ្នាំ ២០៣០ ហើយនឹងទទួលការពិនិត្យសុខភាពនៅសប្តាហ៍ក្រោយ។ប្រភពពីអ្នកកាសែតជំនាញផ្នែកផ្ទេរកីឡាករលោក Fabrizio Romano បានបញ្ជាក់ផងដែរថាលទ្ធផលឆេកសុខភាពនិង រំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារដែលមានន័យថាការបង្ហាញខ្លួនជាផ្លូវការណ៍គួរតែមកដល់នៅថ្ងៃពុធបន្ទាប់នោះតែម្តង។អត្ថបទកំពុងចាប់អារម្មណ៍៖ រុះរើឈុតធំហើយ! គ្រូ Man.Utd មិនដាក់ឈ្មោះកីឡាករ៤រូប ក្នុងការប្រកួតទេសចរណ៍មិត្តភាពនោះទេ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់តម្លៃខ្លួន Kerkez ៤០ លានផោនធ្វើឱ្យមិត្តរួមជាតិ Dominik Szoboszlai ក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតទី ១២ ក្នុងប្រវត្តិសាស្ត្ររបស់ Liverpool ខណៈខ្សែការពារតែមួយគត់ដែល Liverpool ចំណាយច្រើនជាងនេះគឺ Virgil van Dijk ដែលហង្សក្រហមបានទិញពី Southampton […]

