Close
Sponsor ads Featured-Image
Barca បំបែកកំណត់ត្រាខ្ទេច ក្រោយយកឈ្នះលើក្រុម Benfica ក្នុងលទ្ធផល 5-4 នៃពាន UCL (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បរទេសៈ Barcelona បានទទួលជ័យជម្នះយ៉ាងអស្ចារ្យ 5-4 លើ Benfica ក្នុងក្របខ័ណ្ឌ Champions League ដោយបង្កើតកំណត់ត្រាជាច្រើននៅក្នុងការប្រកួតយប់មិញនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Champions League records tumble in Barcelona's remarkable 5-4 win over Benfica

ads

ការ​ប្រកួត​នេះ​ជា​លើក​ទី​មួយហើយ​ក្នុង​ប្រវត្តិសាស្ត្រ Champions League ដែល​ក្រុម​ក្រៅ​ដី​អាចយកឈ្នះ​ក្នុង​លទ្ធផល 5-4។ លើសពីនេះ Barcelona បានក្លាយជាក្រុមទី 2 ប៉ុណ្ណោះដែលអាចឈ្នះការប្រកួត ក្រោយរបូតគ្រាប់បាល់ចំនួន 4 គ្រាប់ក៏ដោយ ដែលក្រុមដែលអាចធ្វើបានដំបូងគេគឺជាជ័យជម្នះ 8-4 របស់ Borussia Dortmund លើក្រុម Legia Warsaw ក្នុងឆ្នាំ 2016 ។


នេះក៏ជាលើកទីមួយដែរដែល Barcelona ឈ្នះការប្រកួតក្របខ័ណ្ឌ Champions League បន្ទាប់ពីតាមពីក្រោយដោយគ្រាប់បាល់ពីរគ្រាប់។ Vangelis Pavlidis របស់ Benfica ស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងតង់ទី 1 ដោយក្លាយជាកីឡាករទី 4 ដែលសម្រេចបានជោគជ័យនេះជាមួយ Barcelona ដោយចូលរួមជាមួយ Faustino Asprilla, Andriy Shevchenko និង Kylian Mbappe ។ ថ្វីបើគាត់លេងបានល្អក៏ដោយ Pavlidis បានក្លាយជាកីឡាករទី 5 ដែលស៊ុតបញ្ចូលទីបាន Hat-trick ក្នុងក្របខ័ណ្ឌ Champions League ហើយនៅតែបញ្ចប់ដោយក្រុមចាញ់៕

អត្ថបទកំពុងចាប់អារម្មណ៍៖
អតីតកីឡាករ Arsenal ម្នាក់ ជាប់បទចោទប្រកាន់៥ករណី ដោយ១ករណីទាក់ទងនឹងបទរំលោភ
featured image

(អង់គ្លេស)៖ ខ្សែបម្រើការពារកណ្តាល Thomas Partey កំពុងរងបណ្តឹង ៥ករណីផ្សេងគ្នា ដោយក្នុងនោះមាន ១ករណីទាក់ទងនឹងបទរំលោភសេពសន្ថវៈ។ ក្រុមមន្រ្តីប៉ូលីសហព័ន្ធបានរាយការណ៍ថា បណ្តឹងទាំងនោះគឺបានកើតឡើងនៅចន្លោះឆ្នាំ២០២១-២០២២ ទៅលើស្រ្តី ៣រូប ហើយក្នុងនោះមានស្រ្តី ១រូបបានចោទប្រកាន់ ២ករណីផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ ច្បាស់ៗ តារាឆ្នើម MAN UTD ៥រូបជូនដំណឹងប្រាប់ក្លឹបថាចង់ចែកផ្លូវ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងមេធាវីរបស់អតីតខ្សែការពារ និងបច្ចុប្បន្នស្ថិតក្នុងក្រុមជម្រើសជាតិហ្គាណា មានវ័យ ៣២ឆ្នាំ បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ និងស្វាគមន៍រាល់ដំណោះស្រាយ ដើម្បីស្តារកិត្តិយសឡើងវិញ។ បទចោទប្រកាន់ទាំងនេះត្រូវបានធ្វើឡើង ក្រោយការស៊ើបអង្កេតចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយប៉ូលីសបានទទួលបណ្តឹងករណីរំលោភដំបូងទៅលើ Partey ដែលទើបចប់កិច្ចសន្យាជាមួយ Arsenal កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីចូលរួមតាំងពីឆ្នាំ២០២០។ គួរជម្រាបផងដែរថា Partey បានចូលលេង ១៣០ប្រកួត នៅលីគ Premier League ជាមួយក្រុមរបស់លោក Mikel Arteta ដោយស៊ុតបាន ៩គ្រាប់ និងជាង […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2025
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031