

បរទេសៈ បន្ទាប់ពីចូលកាន់តំណែងជាអ្នកចាត់ការក្រុម Besiktas លោក Ole Gunnar Solskjaer ត្រូវបានគេរាយការណ៍ថា បានផ្តល់អាទិភាពលើការចុះហត្ថលេខាលើអតីតកីឡាកររបស់ក្រុម Manchester United លោក Tom Lawrence ។

Solskjaer ដែលបានដឹកនាំ Lawrence ក្នុងអំឡុងពេលរបស់គាត់ជាអ្នកចាត់ការក្រុមបម្រុងរបស់ United មានបំណងនាំយកខ្សែប្រយុទ្ធវេលទៅកាន់ក្លឹបទួរគី ដែលស្ថិតក្រោមការដឹកនាំរបស់លោកសារជាថ្មី។ Lawrence ដែលបច្ចុប្បន្ននៅជាមួយ Rangers នៅសល់កិច្ចសន្យារយៈពេល 6 ខែទៀត មុននឹងអាចឲ្យគាត់ចរចាជាមួយក្លឹបបរទេសសម្រាប់ការផ្ទេរនៅរដូវក្តៅបាន។ Besiktas ក្រោមការដឹកនាំរបស់ Solskjaer កំពុងសម្លឹងរកការពង្រឹងក្រុមរបស់ខ្លួន ហើយ Lawrence ត្រូវបានគេមើលឃើញថាជាកីឡាករបន្ថែមដ៏សំខាន់៕

ក្លឹបកញ្ជ្រោងខៀវ Leicester City នៅតែមិនទាន់មានអ្នកចាត់ការទូទៅថ្មីនៅឡើយ បន្ទាប់ពីពេលថ្មីៗនេះពួកគេបានបញ្ចប់តំណែងលោក Ruud van Nistelrooy ដែលបានចូលមកកាន់តួនាទីជំនួសអតីតគ្រូបង្វឹកលោក Steve Cooper ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្លឹបមានមូលដ្ឋាននៅភាគកណ្តាលចក្រភពអង់គ្លេសនេះត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ក្នុងរដូវកាល ២០២៤-២០២៥ ជាមួយក្រុម Ipswich Town និង Southampton ហើយការបណ្តេញចេញរបស់លោក Van Nistelrooy បានកើតឡើងមុនពេលចាប់ផ្តើមការហ្វឹកហាត់មុនរដូវកាលថ្មីនៃក្របខណ្ឌ Championship បានកើតឡើង។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយបណ្តេញគ្រូបង្វឹក! ក្លឹបមួយនេះនៅមិនទាន់រកអ្នកចាត់ការថ្មីបាននៅឡើយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពជាច្រើនបានចុះផ្សាយថាអតីតគ្រូបង្វឹកលោក Sean Dyche គឺជាបេក្ខភាពឈានមុខគេដើម្បីជំនួស Van Nistelrooy ដែលបានចាកចេញពីកីឡដ្ឋាន King Power ទៅហើយនោះ។ ប្រភព:Manchester Evening News



