

Neymar. ទំនងជាអាចផ្ទេរទៅកាន់ក្លឹប Santos វិញក្រោយក្លឹបនៅប្រទេសប្រសុីលមួយនេះបានធ្វើការផ្តល់សំណើរទៅកាន់ក្លឹប Al Hilal ក្នុងលក្ខខណ្ឌខ្ចីជើងកីឡាករប្រេសុីរូបនេះ។ របាយការណ៍នេះបានផ្ទុះឡើងក្រោយពី Neymar ហាក់មិនការពិបាកក្នុងការបង្ហាញនៅប្រទេសអារ់ាប់ក្រោយទទួលរងរបួសឥតឈប់ឈរ។ ក្លឹប Santos បច្ចុប្បន្នរង់ចាំការឆ្លើយតបេពី Al Hilal ខណៈមានក្លឹបធំៗ ដូចជា Chicago Fire ពីអាមេរិក ក៏បានបើកការចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះផងដែរ។ ទោះបីជាយ៉ាងណាមិញ ករណីដែល Neymar ចាកចេញនោះរូបគេប្រឈមនឹងការកាត់ប្រថយប្រាក់ឈ្នួល ខណៈបច្ចុប្បន្នរូបគេមានប្រាក់ឈ្នួលដល់ទៅ២.៥ផោនក្នុងមួយសប្តាហ៍ ។ គ្រូបង្វឹកក្លឹប Al Hilal លោក Jorge Jesus បានទទួលស្គាល់ថា Neymar ទំនងមិនអាចបង្ហាញទម្រង់លេងដូចកម្រិតកំពូលរបស់គេពីមុនឡើយ ដែលវាកាន់តែជម្រុញដល់ភាពមិនច្បាស់លាស់នឹងអនាគតរបស់ Neymar បន្ថែមទៀត ៕


ក្រុមហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកកីឡាករ Milos Kerkez ពីក្លឹបគូប្រជែង Bournemouth បន្ទាប់ពីបានដំណើរការចរចារជាច្រើនខែអំពីអនាគតរបស់ខ្សែការពារស្លាបឆ្វេងរូបនេះ។Kerkez នឹងក្លាយជាកីឡាករខ្សែការពារដែលមានតម្លៃថ្លៃជាងគេបំផុតម្នាក់ ខណៈក្រុមជើងឯកអង់គ្លេសបានយល់ព្រមបង់ប្រាក់ឱ្យ Bournemouth ប្រមាណ៤០លានផោនសម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះ។គេហទំព័រ The Athletic បានចុះផ្សាយថាៈ កីឡាករអន្តរជាតិហុងគ្រីបានយល់ព្រមលើកិច្ចសន្យារយៈពេលប្រាំឆ្នាំដែលនឹងធ្វើអោយគាត់មានសុពលភាពនៅទឹកដី Merseyside រហូតដល់ឆ្នាំ ២០៣០ ហើយនឹងទទួលការពិនិត្យសុខភាពនៅសប្តាហ៍ក្រោយ។ប្រភពពីអ្នកកាសែតជំនាញផ្នែកផ្ទេរកីឡាករលោក Fabrizio Romano បានបញ្ជាក់ផងដែរថាលទ្ធផលឆេកសុខភាពនិង រំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារដែលមានន័យថាការបង្ហាញខ្លួនជាផ្លូវការណ៍គួរតែមកដល់នៅថ្ងៃពុធបន្ទាប់នោះតែម្តង។អត្ថបទកំពុងចាប់អារម្មណ៍៖ គុណភាព ! Liverpool ទិញបានកីឡាករថ្មីម្នាក់ទៀតហើយពីក្លឹបគូប្រជែង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់តម្លៃខ្លួន Kerkez ៤០ លានផោនធ្វើឱ្យមិត្តរួមជាតិ Dominik Szoboszlai ក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតទី ១២ ក្នុងប្រវត្តិសាស្ត្ររបស់ Liverpool ខណៈខ្សែការពារតែមួយគត់ដែល Liverpool ចំណាយច្រើនជាងនេះគឺ Virgil van Dijk ដែលហង្សក្រហមបានទិញពី Southampton […]



