

គ្រូបង្វឹកលោក Domenico Tedesco ត្រូវបានបណ្ដេញចេញពីក្រុមជម្រើសជាតិបច្ចុរាជទឹកក្រោយបែលហ្សិកហើយ ក្រោយពីដឹកនាំមិនដល់ពីរឆ្នាំផង។បុរសដែលមានសញ្ជាតិអ៊ីតាលីកាត់អាឡឺម៉ង់បានរងសម្ពាធបន្ទាប់ពីទទួលបានលទ្ធផលខកចិត្តជាបន្តបន្ទាប់ ដោយក្រុមរបស់គាត់ឈ្នះត្រឹមតែពីរប្រកួតក្នុងចំណោមការប្រកួត ១០ដង ចុងក្រោយរបស់ពួកគេ។ការដឹកនាំចុងក្រោយរបស់ Tedesco គឺបែលហ្ស៊ិកបរាជ័យចាញ់ក្រុមអ៊ីស្រអែល១ទល់និង០ ក្នុងខែវិច្ឆិកា ខណៈពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងពូលរបស់ពួកគេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហព័ន្ធបាល់ទាត់ប៊ែលហ្សិក FA បាននិយាយថា ក្រុមជម្រើសជាតិ “មិនបានអនុវត្តដូចដែលយើងរំពឹងទុក” ក្នុងការប្រកួត Nations League និងនៅ Euro ២០២៤ ជាកន្លែងដែលពួកគេបានចាញ់បារាំងនៅវគ្គ ១៦ ក្រុមចុងក្រោយ។
អតីតគ្រូបង្វឹក Schalke & Sparkta Moscow និង RB Leipzig លោក Tedesco បច្ចុប្បន្នមានវ័យ៣៩ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបង្វឹកក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ដោយចូលកាន់តំណែងបន្តពីលោក Roberto Martinez (បច្ចុប្បន្នដឹកនាំព័រទុយហ្គាល់)បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតាបានបញ្ចប់។ទោះយ៉ាងណាដឹកនាំការប្រកួតដំបូង១៣ដងមិនដែលចាញ់ ប៉ុន្តែព្រឹត្តការណ៍ប្រកួត Euro ២០២៤គឺក្រុមមិនបានដំណើរការរលូនទេ។ ជាមួយគ្នានេះផងដែរភាពរកាំរកូស និងទំនាក់ទំនងមិនល្អជាមួយ អ្នកចាំទី Thibaut Courtois របស់ក្លឹប Real Madrid ធ្វើអោយកីឡាករវ័យ ៣២ ឆ្នាំរូបនេះបដិសេធ មិនចង់លេងឱ្យបែលហ្ស៊ិកជាថ្មីម្តងទៀតទេខណៈពេលដែលលោក Tedesco នៅតែដឹកនាំនោះ។
ប្រភព:BBC

(ពត៌មានបឋម)ពិតជាគួរអោយរន្ធត់ចិត្ត នឹង សម្តែងការសោកស្តាយខណៈកីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាប Diogo Jota របស់ក្រុមហង្សក្រហម Liverpool បានទទួលមរណៈភាពដ៍គួរអោយតក់ស្លុត នឹង សោកស្តាយបំផុត ដោយសារ គ្រោះថ្នាក់ចរាចរណ៍នៅវ័យត្រឹមតែ ២៨ ឆ្នាំនៅប្រទេសអេស្បាញ។សោកនាដកម្មដ៏រន្ធត់សម្រាប់ក្រុមហង្សក្រហម Liverpool មួយនេះដែលបានធ្វើឱ្យពិភពបាល់ទាត់មានការភ្ញាក់ផ្អើល និង សង្វេគចិត្តជាខ្លាំង នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានចុះផ្សាយ។អត្ថបទកំពុងចាប់អារម្មណ៍៖ អំបិល! Man.Utd ខំចែចូវយូរហើយបែជាកីឡាករឆ្នើមត្រៀមចុះកុងត្រាជាមួយក្លឹបមួយនេះវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ឧបទ្ទវហេតុនេះត្រូវបានគេនិយាយថាបានកើតឡើងនៅគីឡូម៉ែត្រលេខ ៦៥ នៃចំនុច A-52 នៅជិតតំបន់ Zamora ភាគខាងជើងប្រទេសអេស្បាញខណៈរថយន្តបានធ្លាក់ចេញពីលើផ្លូវបណ្តាលឱ្យមានអគ្គីភ័យកើតឡើងធ្វើអោយរូបគេស្លាប់បាត់បង់ជីវិតតែម្តង។ប្រភពពត៌មានបានរាយការណ៍ថា Jota បានស្លាប់នៅពេលធ្វើដំណើរតាមរថយន្តជាមួយប្អូនប្រុសរបស់គាត់ក៍ទទួលមរណៈភាពដែរ គឺ Andre វ័យ២៥ឆ្នាំ ដែលជាកីឡាករបាល់ទាត់អាជីពដូចគ្នាមានវ័យអាយុ២៦ ឆ្នាំមកពីក្លឹប Penafiel(លីកលំដាប់ទីពីរ Portugal)។គួររំលឹកថា Jota ត្រូវបាន Liverpool ទិញពីក្លឹប Wolverhampton ក្នុងតម្លៃ៤០លានផោនកាលពីឆ្នាំ២០២០ ក្រោយបង្ហាញទម្រង់លេងល្អបំផុតនៅទីនោះ។ ប្រភព:Marca&Dailystar វីដេអូ



