Close
Featured-Image
Prediction: Arsenal អាចលត់ Tottenham ដើម្បីបង្កើនឱកាសប្រដេញ Liverpool បានទេ?
ទំហំអក្សរ
តូច
ធំ

គិតត្រឹមសប្តាហ៍ទី២១Arsenalនៅតែជាក្រុមតែមួយគត់ដែលមានកំណត់ត្រាមិនដែលចាញ់ក្នុងផ្ទះសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League រដូវកាលនេះខណៈលោក Mikel Arteta ត្រៀមបើកទ្វារកីឡដ្ឋាន Emiratesទទួលក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៏គឺ Tottenham Hotspur នៅក្នុងការប្រកួតវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃព្រហស្បត៍ស្អែកនេះ។សម្រាប់ Arsenal ទើបតែបរាជ័យការប្រកួតក្របខណ្ឌ FA Cup ក្រោមថ្វីជើង Man.Utd ក្រុមនេះមិនទាន់ចាញ់ការប្រកួតចុងក្រោយ៦លើកគឺស្មើ៣និងឈ្នះ៣ បច្ចុប្បន្នឈរនៅលេខរៀងទី៣ ដោយមានគម្លាតត្រឹមតែ៧ពិន្ទុពីក្រុមនាំមុខតារាងLiverpool ខណៈ Tottenham បច្ចុប្បន្នឈរនៅលេខរៀងទី១៣ ដោយ៦ប្រកួតចុងក្រោយនៅEPL ឈ្នះតែ១ដងគត់និងស្មើ១ចាញ់៤ដង ខណៈ៤ដងចុងក្រោយមិនដែលឈ្នះទេ។
Prediksi Liga Inggris 2024/2025, antara Arsenal vs Tottenham Hotspur -  Radar Sampit
១.ប្រវត្តិជួបគ្នា
ប្រកួតចុងក្រោយ Arsenal មិនដែលចាញ់ Tottenham ពោលគឺឈ្នះ៤និងស្មើ១។ ការប្រកួតចុងក្រោយបង្អស់របស់Arsenal គឺយកឈ្នះ Tottenham ១ទល់និង០នៅទឹកដី Tottenham កាលពីខែកញ្ញា ២០២៤កន្លងទៅ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Arsenal
ក្រុមArsenal មិនមានវត្តមានខ្សែប្រយុទ្ធជួរមុខ Gabriel Jesus បានរងរបួសជង្គង់សាជាថ្មីកំលុងពេលប្រកួតចាញ់ Man United ខណៈក្រុមកំពុងបារម្ភពីបញ្ហារបួសដែលអាចនាំអោយដាច់សរសៃពួរ ACL របស់គាត់។ខណៈមិនទាន់ច្បាស់ពីរយៈពេលអវត្តមានក្រុម Ethan Nwaneri (សាច់ដុំ), Bukayo Saka (សរសៃពួរ), Ben White (ជង្គង់) និង Takehiro Tomiyasu (ជង្គង់) ខណៈ Riccardo Calafiori ក៏មិនទាន់ច្បាស់ក្រោយខកខានការប្រកួត FA Cup ជាមួយនឹងរបួសសាច់ដុំ។
ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; Timber, Saliba, Gabriel, Tierney; Odegaard, Partey, Rice; Sterling, Havertz, Trossard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Tottenham vs Arsenal: Head-to-head record in last ten North London Derbies  - Spurs Web
៣.ពត៌មានក្រុម(ភ្ញៀវ)Tottenham
Postecoglou មានបញ្ហាកីឡាកររបួស Destiny Udogie (សរសៃពួរ), Ben Davies (សរសៃពួរ), Micky van de Ven (សរសៃពួរ), Guglielmo Vicario (កជើង), Wilson Odobert (សរសៃពួរ), Cristian Romero (ភ្លៅ) និង Rodrigo Bentancur (ក្បាល) ខណៈ Timo Werner រងរបួសសរសៃពួរនៅក្នុងការប្រកួតពានរង្វាន់ FA Cup ។ទោះជាយ៉ាងណាក៏ដោយ Richarlison ឥឡូវនេះបានជាសះស្បើយនិងអាចវិលត្រលប់មកជួយក្រុមបានវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKinsky; Porro, Gray, Dragusin, Spence; Bergvall, Sarr, Maddison; Kulusevski, Solanke, Son
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ២:២ Tottenham
ប្រភព:whoscored &sportsmole&90min

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 33 24 7 2 75 31 +44 79
    2 Arsenal 33 18 12 3 61 27 +34 66
    3 Newcastle United 33 18 5 10 62 44 +18 59
    4 Manchester City 33 17 7 9 64 42 +22 58
    5 Chelsea 33 16 9 8 58 40 +18 57
    6 Nottingham Forest 32 17 6 9 51 38 +13 57
    7 Aston Villa 33 16 9 8 53 47 +6 57
    8 AFC Bournemouth 33 13 10 10 52 40 +12 49
    9 Fulham 33 13 9 11 48 45 +3 48
    10 Brighton & Hov… 33 12 12 9 53 53 +0 48
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 33 11 11 11 41 45 -4 44
    13 Everton 33 8 14 11 34 40 -6 38
    14 Manchester United 33 10 8 15 38 46 -8 38
    15 Wolverhampton Wanderers 33 11 5 17 48 61 -13 38
    16 Tottenham Hotspur 32 11 4 17 60 49 +11 37
    17 West Ham United 33 9 9 15 37 55 -18 36
    18 Ipswich Town 33 4 9 20 33 71 -38 21
    19 Leicester City 33 4 6 23 27 73 -46 18
    20 Southampton 33 2 5 26 24 78 -54 11
  • January 2025
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031  
  • Sponsor by 88Bol