
អនាគតរបស់ខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Núñez នៅតែមិនច្បាស់លាស់ ខណៈខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយមិនមានឈ្មោះក្នុងបញ្ជីជម្រើស១១នាក់ដំបូងទៀងទាត់នោះទេក្រោយមការដឹកនាំរបស់គ្រូបង្វឹកលោក Arne Slot ។ មានន័យថាអ្នកចាត់ការសញ្ជាតិហូឡង់បានដាក់អោយ ខ្សែបម្រើ-ប្រយុទ្ធស្លាប Diogo Jota ចូលលេងជំនួស Nunez នៅពេលកីឡាករអន្តរជាតិព័រទុយហ្គាល់មិនមានបញ្ហារបួស ។ មើលឃើញស្ថានភាពបែបនេះទើបក្លឹបនៅលីកកំពូលប្រទេសអារ៉ាប៊ីសាអូឌីត មានបំណងបង្កើនការចរចារផ្ទេរយកកីឡាកររូបនេះមករួមក្រុមយោងអ្នកជំនាញលើការផ្ទេរកីឡាករដ៍ល្បីឈ្មោះលោក Fabrizio Romano បានចុះផ្សាយ។
ប្រភពខាងលើបន្តថាៈ ក្លឹបនោះគឺជាក្រុម Al-Hilal ដែលបច្ចុប្បន្ន Neymar កំពុងមានវត្តមាននៅទីនោះ ខណៈពួកគេបានត្រៀមរៀបចំផ្តល់ជូន Núñez នូវប្រាក់ឈ្នួលប្រចាំសប្តាហ៍ប្រមាណ ៤០,០០០០ម៉ឺនផោន/១សប្តាហ៍ រួមទាំងប្រាក់ឈ្នួលពលកម្មផ្សេងៗបន្ថែមទៀត ខណៈបច្ចុប្បន្នរូបគេមានតម្លៃពលកម្មតែ ១៥,០០០០ម៉ឺនផោន ក្នុងមួយសប្តាហ៍។គួររំលឹកថា Liverpool បានចំណាយប្រាក់ប្រមាណ ៨៥ លានអឺរ៉ូឱ្យទៅអតីតក្លឹប Benfica សម្រាប់ Núñez ក្នុងឆ្នាំ ២០២២ ដូច្នេះពួកគេអាចនឹងរឹងតម្លៃ និង ទំនងជាមិនចង់ខាតបង់ប្រាក់ច្រើននោះទេ សម្រាប់ការលក់ Nunez នៅក្នុងតម្លៃទាបណាមួយនោះ។
ប្រភព:world soccer talk
វីដេអូ:

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ: