ទីបំផុតទំនាក់ទំនងស្នេហារវាងលោកស្រី Cristina Serra និងអ្នកចាត់ការក្លឹប Man City លោក Pep Guardiola បានឈានដល់ផ្លូវបំបែកហើយក្រោមរួមរស់ជាមួយគ្នាអស់រយៈពេល ៣០ឆ្នាំហើយ យោងប្រភពពត៌មានពីប្រទេសអេស្បាញគឺ Sport បានចុះផ្សាយ ។គួរបញ្ជាក់ថា អ្នកចាត់ការទូទៅក្រុមជើងឯកអង់គ្លេស Man. City បច្ចុប្បន្នមានវ័យ ៥៣ ឆ្នាំបានរស់នៅឆ្ងាយពីភរិយា Cristina Serra នៅកំលុងពេលពួកគេទាំងពីរប្រកបអាជីពនៅប្រទេសផ្សេងៗគ្នាយ៉ាងហោចណាស់ប្រាំឆ្នាំកន្លងទៅ។ទោះបីជាបានរួមរស់ជាមួយគ្នាជិត៣ទសវត្ស ប៉ុន្តែគូស្នេហ៍ទាំងពីរនេះទើបតែបានដឹកដៃគ្នារៀបការនៅទីក្រុង Barcelona ក្នុងឆ្នាំ ២០១៤ប៉ុណ្ណោះនិងមានកូនបីនាក់ជាមួយគ្នាទីមួយគឺ Maria អាយុ ២៤ ឆ្នាំ Marius អាយុ ២២ ឆ្នាំ និង Valentina អាយុ ១៧ ឆ្នាំ ។ឆ្លើយតបទៅហ្នឹងបញ្ហានេះក្លឹប Manchester City បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហាផ្ទាល់ខ្លួនរបស់អ្នកចាត់ការពួកគេនោះឡើយ។
Serra មានអាជីពជាអ្នកកាសែត និងជាអ្នកនិពន្ធជនជាតិប្រេស៊ីល បានសម្រេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេចាប់តាំងពីខែធ្នូមកម្លេះ ប៉ុន្តែពត៌មានគឺមានតែសមាជិកនៃរង្វង់គ្រួសាររបស់គាត់ប៉ុណ្ណោះដែលដឹងពីការបែកគ្នា។ មិត្តភ័ក្តិ និងក្រុមគ្រួសារក៏ត្រូវបានប្រាប់មិនឲ្យបញ្ចេញព័ត៌មានណាមួយបន្ថែមទៀតផងដែរទេ ទោះបីជាបានលែលះជាផ្លូវការណ៍ ប៉ុន្តែទំនាក់ទំណងនិងភាពស្និទ្ធស្នាល ស្ថិរភាព និងមិត្តភាពនៅតែមានសម្រាប់ពួកគេទាំងពីរនិងកូនៗ។
ប្រភព:The Telegraph
ប្រភពពីលោក Fabrizio Romano បានបញ្ជាក់ថាខ្សែបម្រើប្រយុទ្ធស្លាប Khvicha Kvaratskhelia កំពុងធ្វើដំណើរទៅកាន់ Paris Saint-Germain ជាមួយនឹងការត្រៀមប្រកាសផ្ទេរជាផ្លូវការនៅកំលុងពេលឆាប់ៗនេះជាមួយតម្លៃខ្លួនប្រមាណ៧០លានយូរ៉ូ។ ដូច្នេះបើទោះបីជាពត៌មានមិនទាន់ចេញជាផ្លូវការណ៍ក៏ដោយ ប៉ុន្តែប្រិយមិត្តរបស់ក្លឹបកំពុងនាំ មុខតារាង Serie A ដែលធ្លាប់តែគោរពតារាសញ្ជាតិហ្សកហ្ស៊ី បច្ចុប្បន្នមានវ័យ២៥ឆ្នាំពិតជាមិនអាចទប់អារម្មណ៍ទទួលយកព័ត៌មាននោះបានទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ត្រៀមលក់ខ្សែប្រយុទ្ធចេញក្រោយពីក្លឹបនៅ Saudi Pro League ចាប់អារម្មណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពីតក្នុងចំណោមប្រិយមិត្តគាំទ្រទាំងនោះបានបញ្ចេញកំហឹងខឹងសម្បារយ៉ាងខ្លាំង រហូតដល់ថ្នាក់យករូបភាពរបស់ Khvicha បោះចោលក្នុងធុងសំរាមនៅពេញទីក្រុង Naples។ ប្រភព:Dailypost