Close
Sponsor ads Featured-Image
កីឡាករវ័យក្មេង ៣ រូប Man.City កំពុងចរចារយកមកពង្រឹងក្រុម(មាន៣វីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមមេឃខៀវ Man. City បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៤០ លានអឺរ៉ូ ស្មើនិង(៣៣.៦ លានផោន) ជាមួយក្លឹបនៅលីកកំពូលបារាំងគឺ Lens សម្រាប់ខ្សែការពារកណ្តាល Abdukodir Khusanov ។មួយវិញទៀត​កិច្ច​ព្រម​ព្រៀង​នេះអាចនិងបូករួមប្រាក់ឈ្នួល​ប្រាក់​បន្ថែម​បន្ថែម​ទៀត​បន្ទាប់ពីកីឡាកររូបនេះឆ្លងកាត់ការ​ពិនិត្យ​សុខភាព​មុន​ពេល​ការ​ផ្ទេរ​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ។អ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola បានប្ដេជ្ញាចិត្តពង្រឹងក្រុមរបស់គាត់បន្ថែមឡើងវិញ បន្ទាប់ពីជួបព្រឹត្តការណ៏ដ៏លំបាករយៈពេលវែងពោលគឺជាច្រើនខែ ក្រោយពីក្រុមការពារតំណែងជើងឯក Premier League ធ្លាក់ទៅលេខ ៦ ក្នុងតារាង និងមាន១២ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Liverpool។សម្រាប់ Khusanov នឹងក្លាយជាកីឡាករ Uzbekistan ដំបូងគេដែលបានចូលរួមជាមួយក្លឹប Premier League នៅពេលដែលការផ្លាស់ប្តូររបស់គាត់ត្រូវបានបញ្ចប់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Abdukodir Khusanov: Manchester City agree £33.6m deal for Lens defender - BBC Sport

ads

វីដេអូ:Khusanov


Man City ក៏បានបង្ហាញការចាប់អារម្មណ៍លើខ្សែប្រយុទ្ធអេហ្ស៊ីប ក្រោយពីកីឡាករវ័យ ២៥ ឆ្នាំបានបង្ហាញទម្រង់លេងល្អបំផុតសម្រាប់ Eintracht Frankfurt នៅលីកកំពូលអាឡឺម៉ង់នៅរដូវកាលនេះ។Omar Marmoush ក៏ត្រូវបានចាត់ទុកថាជាបេក្ខភាពដែលអាចមកជំនួសតំណែង Julian Alvarez ក្រោយកីឡាករអន្តរជាតិអាហ្សង់ទីនបាន ចាកចេញទៅក្លឹប At.Madrid កាលពីដើមរដូវកាលនេះ។

Man City agree £33.6m deal for Ligue 1 defender and close in on Julian Alvarez replacement
វីដេអូ:

មួយវិញទៀតMan.City ក៏កំពុងចរចាជាមួយក្លឹបប្រេស៊ីល Palmeiras សម្រាប់ខ្សែការពារវ័យជំទង់ Vitor Reis ផងដែរ បើទោះបីជាប្រធានក្លឹបមួយនេះត្រូវបានដកស្រង់សម្តីដោយនិយាយថា តម្លៃខ្លួនកីឡាករវ័យ ១៨ ឆ្នាំគឺមិនទាន់បានបញ្ជាក់ច្បាស់លាស់ជាផ្លូវការណ៍ក៍ដោយ។

Brazil's next top centre-back? Teenager Vitor Reis wanted by Arsenal, Chelsea & Brighton | Transfermarkt

វីដេអូ:

ប្រភព:BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ)
featured image

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2025
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031