ក្លឹបបិសាចក្រហម Manchester United និង Liverpool បានចូលរួមប្រជែងជាមួយនឹងក្លឹប PSG ក្នុងការប្រជែងយកខ្សែប្រយុទ្ធ Napoli គឺកីឡាករ Khvicha Kvaratskhelia ។ បច្ច្បន្នក្រុម PSG បាននាំមុខគេលើកិច្ចព្រមព្រៀងមួយនេះ ហើយបានផ្តល់ប្រាក់ឈ្នួលខ្ពស់ជាងក្លឹបដទៃទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្លឹប Manchester United មានផែនការចង់ធ្វើកិច្ចព្រមព្រៀងដោះដូរគ្នាជាមួយនឹង Rashford ខណៈក្លឹប liverpool ត្រៀមលក់កីឡាករមួយចំនួនដើម្បីអាចរកប្រាក់ចំណូលចំនួន ៨០លានអឺរ៉ូ ។ កុងត្រាបច្ចុប្បន្នរបស់ Khvicha នៅសល់ដល់ឆ្នាំ ២០២៧ ប៉ុន្តែការចរចារកុងត្រាថ្មីហាក់បីមានភាពជាប់គាំងទៅហើយ៕
អតីតកីឡាករក្រុម Arsenal លោក Emmanuel Petit បានចោតជាសំនួរទៅអ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta ជុំវិញការចុះហត្ថលេខាផ្ទេរយកខ្សែការពារ Riccardo Calafiori ក្នុងតម្លៃ ៤២ លានផោនពី Bologna មករួមក្រុមកំលុងមុនបើករដូវកាលនេះ។ទោះយ៉ាងណាប្រភពពីវីរបុរសដែលបានជួយអោយក្រុមមាន់គកបារាំងលើកពាន World Cup ជាលើកដំបូងនៅឆ្នាំ១៩៩៨ បានលើកឡើងថាៈ អ្នកចាត់ការសញ្ជាតិអេស្បាញលោក Arteta គួរតែទិញយកកីឡាករលេងនៅតំបន់ប្រយុទ្ធមកពង្រឹងក្រុមជំនួសអោយការនាំយកខ្សែការពារដូច្នេះវិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ត្រៀមលក់ខ្សែប្រយុទ្ធចេញក្រោយពីក្លឹបនៅ Saudi Pro League ចាប់អារម្មណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប៉ុន្តែទីបំផុត Arsenal បានប្រជែងឈ្នះក្រុមមានមូលដ្ឋានរួមទីក្រុងឡុងដ៏ដើម្បីចុះហត្ថលេខានាំយកកីឡាករវ័យ ២២ ឆ្នាំមកពីលីគកំពូលអ៊ីតាលីមករួមក្រុម ក្រោយពីកីឡាកររូបនេះបង្ហាញទម្រង់លេងល្អបានត្រឹមមួយរដូវកាលចុងក្រោយនៅBologna ប៉ុណ្ណោះ។ Petit បានលើកឡើងយ៉ាងដូច្នេះថាៈ ពួកគេបានចុះហត្ថលេខានាំយក Calafiori ខណៈក្រុមមានកីឡាករពីរឬបីនាក់ដែលអាចលេងនៅតំបន់ការពារស្លាបឆ្វេងបានរួចទៅហើយ។ខ្ញុំជាអ្នកគាំទ្រគាត់ម្នាក់ដែរ(Calafiori )ប៉ុន្តែបើយើងក្រឡេកមើលកីឡាករវ័យក្មេង Lewis-Skelly គាត់ធ្វើបានយ៉ាងល្អ ហើយ Zinchenko តែងតែអង្គុយនៅលើកៅអីបម្រុង […]